មនុស្សចំលែក

ខ្ញុំសូមបកស្រាយការពិតអំពីជិវិតខ្ញុំ។ ខ្ញុំជាមនុស្សមា្នក់ដែលមិត្តភ័ក្តិទាំងឡាយនាំគ្នាថាជាមនុស្សចំលែក។ ចំលែកយ៉ាងណាខ្លះ គឺចំលែកប្ឮកពារតែម្តង។ បើនិយាយពី ចរិករបស់ខ្ញុំវិញប្រាកដជា យ៉ាប់ រឺ ខុសគេក៏មិនដឹង។ដោយសារមានកំនើតនៅស្រុកស្រែ មិនស្គាល់ ភីសា ហាមបើហ្គើ ខ្ញុំតែងតែ ត្រូវពួកម៉ាក់ដ៏ទៃហៅថា អាសំរែ។ តែខ្ញុំមិនដែលឈឺចាប់ចំពោះការហៅតេះត្មិះដៀលទេនោះទេ! ពីព្រោះថា ពាក្យថា {សំរែ} គឺមានន័យថា ជាពូជពង្សកុលសម្ព័ន្ធមួយដែលរស់នៅក្នុងព្រៃ តែមិនមែនន័យថាពួកគេ ល្ងង់ជាងខ្មែរនោះទេ។ តែខ្ញុំទទួលស្គាល់ខ្លួនឯងពិតជា សំរែមែន ព្រោះថា ការតុបតែង ខ្លួនគឺមើលទៅ មិនស៊ីវិល័យអ្វីសោះ តួយ៉ាង ការស្លៀកពាក់គឺ មិនខុសពីអ្នកធ្វើស្រែចំការទេ ថ្វីត្បិតជានិស្សិតនៅសាកលវិទ្យាល័យមេគង្គ ជាសាកលវិទ្យាល័យអ្នកមាន សាកលវិទ្យាល័យដែលល្បីមួយក៏ដោយ ក៏ការតុបតែងខ្លួនរបស់ខ្ញុំមិនគួរជាបេតីអ្វីសោះសំរាប់អ្នកទាំងឡាយដែលនៅជុំវិញខ្លួន។ មានខោ ខ្មៅ២អាវស២ខ្ញុំពាក់ពេញមួយសបា្តហ៏ មិនដែលប្រើទឹកអប់តុបតែងខ្លួន បញ្ចេញក្លិនក្រអូបអ្វីសោះ។ ពិតជាអ្នកស្រែមែនខ្ញុំ មិនចេះតែងខ្លួនស៊ីវិល័យមែន ខ្ញុំ។ ខ្ញុំមិនដែលចេះ ឡើងផ្សារទំនើប ដូចជា សូរិយា សុវណ្ណា ស៊ីធីម៉លអ្វីសោះ ព្រោះតែខ្ញុំគ្មានខោអាវស្អាតបាត ពាក់ឲ្យឡូយឆាយសោះ គ្មានលុយសំរាប់ញុំាមាន់ បំពង នៅ ម៉ាស្ទើគ្រីល រឺ ឡាគីបឺហ្គើសោះ។ ពេលមានកម្មវិធីម្តងៗ ខ្ញុំមិនដែលទៅចូលរួមសប្បាយតាមផ្សារអ៊ីចឹងៗសប្បាយជាមួយមិត្តភ័ក្តសោះ។ពេលនោះគេក៏ថាខ្ញុំជាមនុស្សដែលខុសគេទៀតហើយ។ តាំងពីកំនើតខ្ញុំដែលកើតក្នុងគ្រសារកូនអ្នកស្រុកលើ ពាក្យសំដីសំដៅរបស់ខ្ញុំប្រកដជាមិនច្បាស់ មិនពិរោះ ណែងណងដូចអ្នកភ្នំពេញទេ វាគឺជាសំដីរដឺនៗ មួយៗស្តាប់ស្ទើរតែមិនយល់ សំនៀងអ្នកមកពីខេត្តសៀមរាប ពេលខ្លះខ្ញុំក៏និយាយភាសាគ្រាមរបស់អ្នកភូមិខ្ញុំដែរ។ ពេលដែលខ្ញុំស្តីម្តង ភាគច្រើនគឺគេសើច យកខ្ញុំធ្វើជាកំប្លែង ខ្ញុំក៏មិនទាន់យល់ដែរ។ មិនដឺងជាយ៉ាងម៉េច ការនិយាយស្តីរបស់ខ្ញុំធ្វើអោយមនុស្សស្អប់គ្រប់គ្នា ព្រោះខ្ញុំអាសារប្រើពាក្យស្រុកស្រែខ្លាំងពេក ដូចជាពាក្យ……………………ដែលទាំងអស់នេះជាពាក្យដែលប្រើនៅក្នុងភូមិខ្ញុំ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s