អំពីខ្ញុំបាទ

សារណាជីវិត

  • ស្រុកកំនើតខ្ញុំ

ដោយមានស្រុកកំនើតក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ដ៏សែនដាច់ស្រយ៉ាល នាខេត្តព្រះវិហារ ចម្ងាយប្រមាណជា ៣៥០ គីឡូម៉ែតពីទីក្រុងភ្នំពេញ។ អ្នកភូមិនៅទីនោះគឺពួកគេប្រកបរបរស្រែចំការ ដាំដំណាជាលក្ខណះគ្រួសារដូចជា ត្រកួន ស្ពៃ ផ្ទី ខ្ទឹម ជីរគ្រប់មុខ ម្ទេស និងបន្លែវល្លិ៏ជាច្រើនដូចជា ល្ពៅ នរនោង ត្រសក់ ម្រះ ជាដើម។ នៅក្នុងភូមិខ្ញុំដោយមាន ស្ទឹងសែន ដ៏មហិមា ហើយក៏ជាស្ទឹងដែលវែងនៅស្រុកខ្មែរបានហូរកាត់នៅទីនោះ ធ្វើអោយភូមិនោះក្លាយជាទី មនោរម្យ និងជាទឹកដីដ៏មានសម្រស់ធម្មជាតិមួយក្នុងស្រុកខ្មែរ។ ថ្វីត្បិតតែ ព្រះវិហារជាប់ព្រំប្រទល់ថៃ នាខេត្តស៊ីសាកេត តែស្រុកខ្ញុំគឺនៅជាប់ខេត្តប៉ាក់សេនៃប្រទេសឡាវ ដោយឆ្លងកាត់ទន្លេររពៅតាមរយះ ទូក និង កាណូត។ អ្នកភូមិនៅទីនោះ គាត់មិនសូវបានរៀនសូត្រច្រើនជ្រៅជ្រះ ពីព្រោះពួកគាត់គ្មានលុយ គ្មានសាលារៀន ស្រុកទេសទើបបពា្ចប់ពីសង្គ្រាម ហើយពួកគាត់ភាគច្រីនជាជនជាតិដើមភាគតិច។ នៅក្នុងភូមិខ្ញុំមិនទាន់មានការអភិវឌ្ឍអ្វីជាដុំកំភួនឡើយ។ គ្មានទេ ផ្លូវថ្នល់ក្រាលក្រួស វាជា ផ្លូវចាស់តាំងពីបុរាណកាលមិនទាន់មាន ការកែឆ្នៃអីបន្តិចសោះ បើធ្វើដំនើរនូវខែវស្សាប្រាកដជា ទឹកលិច បែបភក់មិនខាន   គ្មានទេផ្ទះសំណាក់ សំរាប់ភ្ងៀវស្នាក់  គ្មានទេភោជនីយដ្ឋាន ម្ហូបឆ្ងាញ់ៗ គ្មានទេផ្សាផ្សោសំរាប់ទិញឥវ៉ាន់ គ្មានទេ ភ្លើងអគ្គិសនី គ្មានទេ មន្ទីរពេទ្យ សំរាប់ព្យាបាលជម្ងឺ គ្មានទេ អ៊ិនទើណិត រឺ កាស្សែតសំរាប់ទទួលព័ត៌មាន។ សុទ្ឋតែព្រៃក្រាស់ឃ្មឹក សម្បូរទៅដោយ សត្វបក្សាបក្សី សត្វចតុបាទ ពេញព្រៃ បន្លឺសំលេងទ្រហឺងអឺងកង។ តាមតំបន់ខ្ពង់រាប នឹង ភ្នំតូចៗវិញគឺឃើញសុទ្ឋតែ ក្មេងដែលមិនបានចូលរៀននាំគ្នា ឃ្វាលគោក្របី អោយស៊ីស្លឹកឈើ ស្មៅ ល្បាស់ព្រិច ត្រួយខ្ចី អោយវាស៊ីបណ្តើរៗ ក្មេងដែលមានគំនិត នំាគ្នាកាន់ជំពាមធ្វើពីកៅស៊ូ ដើរបាញ់សត្វនៅក្នុងព្រៃ ជាមួយឆ្កែដែលគេចិញ្ចឹម រឺដាក់អន្ទាក់យកសត្វទាំងនោះ យកមកអំាង រឺ ដុតទុកធ្វើជាចំនីអាហារថ្ងៃត្រង់ ដែលពួកគេ បានវេចពីផ្ទះ ជាមួយទឹកបំពង់។រីក្មេងខ្លះទៀត ដុតភ្លើងគុបទៅរកឃ្មុំទុកលៀងមាត់ ។ទាំងអស់នេះជាឈុតឆាក កាលខ្ញុំនៅពីកុមារ មិនៅស្រុកស្រែ  ខ្ញុំស្ទើរតែអាចនិយាយថា សត្វព្រៃទាំងអស់នេះក្លាយជាមិត្តភក្តិ សាំងទៅនឹង អ្នកភូមិរបស់ខ្ញុំហើយ។ នៅចុងភូមិ ស្អាងនោះគឺជា ផ្ទះរបស់ខ្ញុំគឺព័ទ្ធជុំវិញទៅដោយ ព្រៃ  គ្រាន់តែនៅក្រោយផ្ទះរបស់ខ្ញុំ គឺមានសុទ្ឋតែព្រៃ ចង់ទៅរកអុសដុតមិនបាច់ទៅឆ្ងាយទេ ទៅតែក្រោយផ្ទះយកទៅណាមិនអស់។

  • អ្នកស្រែចូលក្រុង ដើម្បីបន្តរការសិក្សាបរិញ្ញាប័ត្រ

ខ្ញុំបាទជាអ្នកស្រែសុទ្ធសាធ ដែលទើបតែចូលមកដល់ដីក្រុង។ ភ្នំពេញពិតជាធំ ស្អាត អស្ចារ្យដ៏មហិមាក្នុងដួងចិត្តខ្ញុំ នៅពេលខ្ញុំចូលមកដល់ដីក្រុងភ្លាម។ មកទល់ពេលនេះខ្ញុំបានរស់នៅទីក្រុងភ្នំពេញរយះពេល៥ឆ្នាំហើយ តែដួងចិត្តខ្ញុំនៅតែចង់វិលត្រឡប់ទៅស្រុកស្រែចំការ ជាទីកន្លែងផ្តល់កំនើត ជាទីកន្លែងខ្ញុំធ្លាប់រត់លេង ជាទីកន្លែងខ្ញុំចំណាយពេល១០កាលនៅពីកុមារភាពឃ្វាលគោ ក្របី និងជាទីកនែ្លងខ្ញុំសាងអនុស្សាវរីយ៏រាប់មិនអស់ជាមួយក្រុមគ្រួសារពាតិការបងប្អូនរបស់ខ្ញុំ។ នៅឆ្នាំ២០០៧ ខ្ញុំបានប្រលងជាប់សពា្ញប័ត្របាក់ឌុប ហើយបានបន្តរការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខាងផែ្នកអក្សរសាស្រ្តខ្មែរ។ នៅទីនោះខ្ញុំបាទ បានរៀនមុខវិជ្ជាគួរអោយចាប់អារម្មណ៏ជាច្រើនដូចជា អក្សរសិល្បិ៏បស្ចិមប្រទេស ភាសាវិជ្ជា សិលាចារិក សង្គមភាសាវិជ្ជា អក្សរសិល្បិ័ជប៉ុន,អ៊ីនឌៀ,ចិន និងអាស៊ីអាគ្នេយ៏ជាដើម។ ខ្ញុំចូលចិត្តរៀនភាសាអង់គ្លេសខ្លាំងណាស់ដែររយះ៣ឆ្នាំនៅទីនោះ សូមអរគុណ ចំពោះលោកគ្រូ ដែក សុវណ្ណធាដែលបានបង្រៀននិងធ្វើអោយខ្ញុំយល់ភាសាអង់គ្លេសបានច្រើន។ ខណះពេលដែលខ្ញុំកំពុងសិក្សាអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ្ញុំក៏បានជាប់អាហាររូបករណ៏ខាងផ្នែក ភាសាជប៉ុនសំរាប់ពាណិជ្ជកម្មនៅសាកលវិទ្យាល័យមេគង្គកម្ពុជាពីអង្គការគាំទ្រកុមារអាស៊ីដែលមានស្នាក់ការនៅកោះ អូគីណាវ៉ា ប្រទេសជប៉ុន។ ខ្ញុំត្រៀមខ្លួនបពា្ចប់ការសិក្សានៅសាលានេះ នាខែសីហាឆ្នាំនេះ។

  • មិត្តភាពសំខាន់ជាងអ្វីទាំងអស់តែគ្មានមិត្តភ័ក្តិសោះ

ខ្ញុំជាមនុស្សដែលកំសត់មិត្តភ័ក្តិណាស់។ មិត្តភ័ក្តដែលជិតស្និតគ្មានសោះ ព្រោះខ្ញុំជាមនុស្សដែលចូលចិត្តនៅម្នាក់ឯង ជាមនុស្សមិនសូវមានវោហារ មិនចូលចិត្តនិយាយច្រើន មិនចូលចិត្តបង្ហាញខ្លួនអោយអ្នកដ៏ទៃឃើញសោះ។ ដូច្នេះមិត្តភ័ក្តិក៏មិនសូវរាប់អានខ្ញុំប៉ុន្មានដែរ ពីព្រោះខ្ញុំមិនបានទៅរកគេមុន។ខ្ញុំក៏មិនដែលបានចូលរួម រាល់ការបបួលរបស់មិត្តភ័ក្តិទេដូចជា ពិធីជប់លៀង មង្គលការ ខួបកំនើត រឺ កម្មវិធីសប្បាយដ៏ទៃទៀត។ កត្តាទាំងអស់នេះហើយ ធ្វើអោយមិត្តភ័ក្តិ លែងចង់រាប់អាន ចង់ស្តីជាមួយ ចង់សេពគប់ខ្ញុំជាមិត្តរបស់ពួកគេ។ ហេតុអ្វីទំនាក់ទំនង់របស់ខ្ញុំខ្សោយបែបនេះ? នេះក៏ព្រោះតែ ធម្មជាតិខ្ញុំវាផ្តលឲ្យមកអ៊ីចឹង!មិនចង់អោយនរណាម្នាក់ឃើញខ្លួនឯងម្នាក់សោះ ចង់ធ្វើជាមនុស្សអាថ៌កំបាំងជារៀងរហូត។តែសង្ឃឹមថា តាំងបានក្លាយជា អ្នកភូមិនៅវើតប្រស សង់ផ្ទះថ្មីមួយនៅវើតប្រស ខ្ញុំនឹងមាន មិត្តភ័កិ្ត បងប្អូន ញ្ញាតិការផៅសន្តានច្រើន។គេថា ទំលាប់មនុស្សគឺអាចផ្លាស់ប្តូរបាន តែ សារជាតិមនុស្សមិនអាចផ្លាស់ប្តូរបានទេ! ម្យ៉ាង ខ្ញុំមិនសូវចូលចិត្តការសប្បាយខ្ញៀវខ្ញារ ដូចជា ការច្រៀង ការរាំ ការកំប្លែង ការគូររូប ការលេងភ្លេង  នោះ និយាយអោយចំទៅ គឺសិល្បះ គឺខ្សោយណាស់។

Advertisements

7 thoughts on “អំពីខ្ញុំបាទ

  1. តើឥឡូវនេះផ្ទះរបស់មនុស្សចម្លែកនៅ​តែសម្បូរព្រៃឈើ​ដូចការរៀបរាប់ខាងលើ​ដែរឬទេ ? ព្រោះបើតាម​ដឹង​គេកាប់ស្ទើរតែអស់ទៅហើយ តែបើនៅមានមែនពិតជាសរសើរ​ជាគួរឲ្យសរសើរអ្នកភូមិខ្លាំងណាស់ ដែលពួកគាត់​អភិរក្សបានល្អយ៉ាងនេះ ។ តែអារឿង​ផឹកហ្នឹង ចឹប ៗ បានហើយ​ ប្រយ័ត្នធ្លាប់ខ្លួនណា ការដែល​ចូល​សង្គមឲ្យចុះ​ ឬ មិនចុះវាស្ថិត​នៅលើខ្លួនយើង មិនមែនទាល់តែផឹក​បានចូលសង្គមចុះ​នោះ​ទេ ។ នេះគ្រាន់តែជាទស្សន​ផ្ទាល់ខ្លួន​របស់បងប៉ុណ្ណោះ ។

    • មានមែនព្រៃឈើ! ជាព្រៃឈើដែលគេ អភិរក្ស! តែបើអ្នកភូមិចង់សង់ផ្ទះសម្បែងអាចកាប់បានតែប្រើរណាប្រពៃណី រឺ សុំច្បាប់ពីចៅហ្វាយស្រុក។ អារឿងផឹកនេះ ម៉ាចឹបៗបាន តាមគេ តាមឯង តែបើច្រើនពេក ទៅមិនរួចទេ!

  2. នៅស្រុកជប៉ុន ឬ ស្រុកខ្មែរសព្វ​ថ្ងៃ ?

  3. ស្លាប់ ខ្ញុំបានCommentតាំងពី៤ឆ្នាំមុន តែម្ចាស់គេអត់Approveសោះ Sad 😦
    “Your comment is awaiting moderation.”

    • សួស្តីសុផាត! ស្វាគមន៍មកដល់ប្លក់នេះ។ តាមពិតម្ចាស់ប្លក់បានចាកចោលទីកន្លែងនេះអស់រយះពេល៤ឆ្នាំហើយ។ ថ្ងៃនេះម្ចាស់ប្លក់ឆ្លើយតបទៅអ្នកវិញ តែបានអ្នកឃើញការឆ្លើយតបនេះដែរឬ? ឬក៍អ្នកចាកចេញដូចម្ចាស់ប្លក់នេះដែរ។ បើមានឧកាសយើងជួបគ្នាម្តងទៀត។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s