សូមស្វាគម៏យ៉ាងកក់ក្តៅចំពោះប្រិយមិត្តដែលបានចូលមកកាន់ប្លកនេះ

នេះគឺជាប្លក់ដែលថ្មីបំផុត ទើបតែបង្កើតមិនទាន់បាន១ខែទេ! ការរចនាប្លក់ គឺស្ថិតនៅក្នុងលក្ខណះសាកល្បងនៅឡើយ។ មិនទាន់មានភ្ញៀវណាម្នាក់មកចូលលេងក្នុងប្លក់នេះឡើយ។ ខ្ញុំមានអារម្មណ៏ថាឯកោណាស់។ ការចេះរចនាប្លក់ឡើង ក៏ប្រថុយប្រថានធ្វើអនុវត្តដោយខ្លួន។ មានការមិនយល់ច្រើនទាក់ទងទៅនឹងការប្រើវើតប្រេស ព្រោះខ្ញុំខ្សោយទាក់ទងទៅនឹងបច្ចេកវិជ្ជាអ៊ិនធើណេត តែចង់ស្គាល់មិត្តភ័ក្តិផ្សេងៗទៀត និងពេលមានទុក្ខ រឺបញ្ហាអ្វីមួយប្រាកដជាមិត្តទាំងនោះនឹងជូយជ្រោមជ្រែង ផ្តល់ជាយោបល់ ប្រឹក្សាទើបខ្ញុំបានបង្កើតប្លក់មួយនេះឡើងសំរាប់ទំនាក់ទំនងគ្នា។នៅក្នុងពិភពលោកយើងនេះមនុស្សសញ្ជាតិប្រមាណ ជា ប្រាំពីរពាន់លាន(៧០០០០០០០០០)នាក់ ដែលរស់នៅប្រទេសផ្សេងៗគ្នា មានវប្បធម៌ ទំនៀមទំលាប់ផ្សេងគ្នា មានពណ៏សម្បុរខុសគ្នា លក្ខណះភូមិសាស្រ្តនែការរស់នៅខុសគ្នា តែបើយីងបានស្គាល់ពាក់កណ្តាលមនុស្សផែនដី ហើយទំនាក់ទំនងគ្នាផ្លាស់ប្តូរយោបល់ បទពិសោធគ្នា ទៅវិញទៅមក មិនដឹងជា ពិភពលោកនឹងមានភាពអស្ចចារ្យប៉ុណ្ណានោះទេ។ពេលនោះមនុស្សលោកទាំងអស់នឹងក្លាយជា បងប្អូនរួមផែនដី ភពផែនដីយើងនេះ នឹងក្លាយជាសន្តិភាពមិនខានហើយយើងក៏អាចផ្លាស់ប្តូរពិភពលោកយើងនេះបានដែរ ឥឡូវបើនិយាយថា ស្គាល់ពាក់កណ្តាលផែនដីនេះវាធំទូលំទូលាយខ្លាំងពេក បើទៅរួចយើងស្គាល់បានត្រឹមតែពាក់កណ្តាលជនរួមជាតិកម្ពុជា បានក្លាយជាមិត្តភ័ក្តមែនទែន នឹងគ្នា ចេះយោគយល់អធ្យាស្រ័យគ្នា ចេះជួយសហការ សាមគ្គីគ្នាយើង នោះយើងប្រាកដជាក្លាយជាប្រទេសរីកចំរើន នឹងមានអរិយធម៌រីកត្រសុំត្រសាយពាសពេញអាស៊ីអាគ្នេយ៏ បន្ទាប់មកគឺពិភពលោកនេះ ជាមិនខាន។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s