ប្រលងអាហាររូបករណ៏ទៅជប៉ុនថ្នាក់ក្រោយឧត្តមសិក្សា ពិតជាចប់គ្មានវាចារ!

ថ្ងៃនេះម៉ោង ៩ៈ២០ ជួងទី ២បានបន្លឺសំលេងឡើង វិញ្ញាសារអង់គ្លេសពិបាកៗ ៥ទំព័រត្រូវបានអនុរក្សចែកអោយបេក្ខជននីមួយៗ រួមទាំងខ្ញុំដែរនៅមណ្ឌលប្រលង វិទ្យាល័យស៊ីសុវត្តិ។ ពុទ្ធោលោកអើយ! ខានរៀន រំលឹកអង់គ្លេសយូរណាស់ហើយ ធ្វើអោយខ្ញុំមានអារម្មណ៏ដូចដឹកគោមើលកុន អ៊ីចឹង។ តែយ៉ាងណា មួយម៉ោងបានកន្លងផុតទៅ ក៏ខ្ញុំខំតស៊ូរដល់ទីបញ្ចប់ដូចបេក្ខជនអ្នកចេះដ៏ទៃទៀតដែរ។ សំរាកបានប្រំានាទី វិញ្ញាសារជប៉ុន ប្រមាណចំនួន ១០ទំព័រ ត្រូវបានអនុរក្សចែកអោយធ្វើបន្តរទៀត ខ្ញុំ ខំប្រឹងអានរកចំលើយ ចង់ផ្សារភ្នែក។ វិញ្ញាសារជប៉ុននេះ មាន បី កំរិត គឺ កំរិតដំបូង (初級) កំរិតមធ្យម(中級) និង កំរិតខ្ពស់(上級) ហើយ កំរិតនីមួយៗគឺមាន វេយ្យាករណ៏ ពាក្យ អត្ថបទអាន កានជិ(អក្សរចិនបុរាណ)។ ក្នុងចំណោម បេក្ខជន ទាំង ១៩នាក់រួមទាំងខ្ញុំដែរ គឺពួកគាត់ខំតស៊ូររហូតដល់សំលេងជួងបន្លឺចុងក្រោយ ម៉ោងប្រម៉ាន ១២ៈ៤០នាទី ខណះដែលបន្ទប់គេដទៃ គេនំាគ្នាចេញទៅផ្ទះពេលដែល ៣០នាទីបានកន្លងផុតទៅ ក្រោយពីចែកវិញ្ញាសារជប៉ុន។ ចំនែកខ្ញុំវិញ ចង់ខ្យល់គរ វិលមុខ និង ឈឺក្បាលស្ទើរចង់ប្រេះ ដោយសារតែ គិតខ្លាំងពេក។ ណាមួយ អត់បានញុំាបាយពេលព្រឹកផង។ ណាមួយ ចំណេះដឹងជប៉ុនរបស់ខ្ញុំនៅមានកំរិតផង ទោះបីខំគិតយ៉ាងណា ក៏នៅតែមិនចេញដែរ។  តែយ៉ាងណា ក៏ខ្ញុំនឹងត្រៀមការទឹកភ្នែកយំ ខកចិត្តរងចាំលទ្ធផលនៅថ្ងៃទី ២២ ខែនេះខាងមុខដែរ។ ហើយអ្នកដែលជាប់ក៏មិនសប្បាយចិត្តប៉ុន្មានដែរ ព្រោះត្រូវសរសេរ គំរោងស្រាវជ្រាវ(proposal research) និងសម្ភាសផ្ទាល់មាត់ជាមួយ មន្ត្រីស្ថានទូតជប៉ុនថែមទៀត។

រូបភាព

វិទ្យាល័យស៊ីសុវត្ថិត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ ១៨៧៣ និងក្លាយជាវិទ្យាល័យក្នុងរជ្ជកាលស្តេច ស៊ីសុវត្ថិនាឆ្នាំ ១៩០៥។ ហើយត្រូវបានគេប្រើប្រាស់ និង កម្ចី សំរាប់ប្រលងអាហាររូបករណ៏ទៅសិក្សានៅប្រទេសនានានៅលើពិភពលោក។

រូបភាព

អាគារលេខ ១៤ដែលខ្ញុំប្រលងកាលពីព្រឹកមិញ។

Advertisements

7 thoughts on “ប្រលងអាហាររូបករណ៏ទៅជប៉ុនថ្នាក់ក្រោយឧត្តមសិក្សា ពិតជាចប់គ្មានវាចារ!

  1. អរគុណមករាដែល ចូលចិត្តខ្ញុំអត្ថបទខ្ញុំ។ ខ្ញុំសរសេរវាយូរ មានតែមករាម្នាក់ប៉ុណ្ណោះដែលទើបចាប់ផ្តើម like.

    • លទ្ធផលបានជាប់តង់ទី១ហើយ នៅតែសរសេរគំរោងស្រាវជ្រាវ និង សម្ភាសន៏ប៉ុណ្ណោះទេ។ តែមកពីខ្ញុំទៅវិញទេ ដែលបោះបង់ពាក់កណ្តាលទី មិនបានប្រឹងប្រែងដល់ដំណាក់កាលចុងក្រោយ។មែនទែនទៅ ថ្ងៃដែលខ្ញុំរៀបចំឯកសារដាក់ទៅស្ថានទូតតង់ទី ២នោះគឺចំថ្ងៃដែលខ្ញុំទៅប្រទេសជប៉ុនមួយខែផងដែរ។ ដូច្នេះគឺរើសមួយគ្រវាត់មួយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s