រៀនភាសាជប៉ុន គួបផ្សំជាមួយកីឡាបាល់ទាត់

នៅទីលានបាល់ទាត់របស់បុរីនិស្សិត អាស្ពេកា(ASPECA) ដែលមានស្មៅដុះវែងខ្លះ ខ្លីខ្លះ កាលពីថ្ងៃទី ១៧ ត្រូវនឹងព្រឹកថ្ងៃសៅរ៏ សិស្សរបស់ខ្ញុំមកពីសាលា CJBS ប្រមាន ១៥ នាក់ រួមទាំង លោកគ្រូ ២ នាក់ដែរនោះ នាំគ្នាធ្វើការប្រគួតបាល់ទាត់អស់រយះពេល ១ម៉ោងកន្លះយ៉ាង ស្វិតស្វាញ និងមានបច្ចេកទេស រៀងៗខ្លួន ។ នេះជាលើកទី ១ហើយដែល សិស្ស និងគ្រូនៅក្នុងសាលានេះ ធ្វើការប្រគួតកីឡាបាល់ទាត់ដូចនេះ។ ការប្រគួតបាល់ទាត់លើកនេះ ក៏ចំពេលដែល ពិភពលោកកំពុងតែចាប់ផ្តើម ប្រកួត បាល់ទាត់ យ៉ូរ៉ូ ២០១២ នៅសហម្ចាស់ផ្ទះ ប៉ូឡូញ និង អ៊ុយក្រែនផងដែរ។ សិស្សរបស់ខ្ញុំទាំងអស់គ្នា ក៏ជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ យ៉ាងក្លៀវក្លាផងដែរ ពួកគេទាំងអស់ក៏រងចាំផងដែរ ទស្សនា វគ្គ ៨ ក្រុមចុងក្រោយ ជាពិសេស គឺ ម្ចាស់ជើងឯកពិភពលោក អេស្បាញ ប៉ះ ម្ចាស់ជើងឯកឆ្នាំ ១៩៩៨ បារាំង ហើយ ក្រុមអសុរី អ៊ីតាលី ប៉ះ តោកំណាមអង់គ្លេស ខណះពេលដែល លេងខ ៣ ពិភពលោក អាឡឹម៉ង ប៉ះ ម្ចាស់ឯក យ៉ូរ៉ូ ២០០៤ ក្រិច និងចុងក្រោយ ក្រុមរបស់ កីឡាមានតំលៃខ្ពស់ គ្រីស្ទៀ រ៉ូណាល់ដូ ព័រទុយហ្គាល់ ប៉ះ សាធារណរដ្ឋឆែក។ សូមរងចាំមើល ការប្រគួតចាប់ពីថ្ងៃ ទី ២១ ដល់ ២៤ ខែ មិថុនាទាំងអស់គ្នា។

រូបភាព

ទាំងអស់គ្នាមានក្រុមគាំទ្ររៀងៗខ្លួនដូចអាវដែលគេបានពាក់ តែថ្ងៃនេះរួមចិត្តរួមកំលាំងធ្វើការប្រយុទ្ឋិបែកញើស។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s