Floating Garden Observatory(សួនច្បារអណ្តែតកណ្តាលវេហ៌ា)នៅទីក្រុងអូសាកា

រូបភាព

កៅអីដាក់សំរាប់ភ្ញៀវទេសចរណ៏មើលទេសភាពពីកំពូលអាគារ

នៅកណ្តាលទីក្រុងអូសាការមានអាគារមួយខ្ពស់ស្កឹមស្កៃអោយឈ្មោះថា 空中庭園(Floating Garden Observatory)។ វាត្រូវបានគេសាងសង់ដើម្បីទុកអោយភ្ញៀវទេសចរណ៏ឡើងមើលទេសភាពដ៏ស្រស់ស្អាត ដែលមានលក្ខណះចំរុះពណ៌ និងការរចនាដោយឡែកពីគ្នា។ ដោយសារ៣៥ជាន់ នៅពេលជិះជណ្តើរយន្ត ធ្វើអោយខ្ញុំមានអារម្មណ៏ស្លុតចិត្ត ចាញ់ច្រាប ភ័យព្រឹព្រួច នឹងកំពស់ដ៏មហិមារបស់អាគារ។ នៅលើបង្អស់នៃអាគារនេះមានភោជនីយដ្ឋានមានលក់ម្ហូបអាហារគ្រប់មុខគ្រប់រសជាតិសំរាប់បំរើអ្នកដំនើរកំសាន្ត។ ខ្ញុំក៏បានញុំាការ៉ែមដ៏មានរស់ជាតិឈ្ងុយឆ្ងាញ់មួយកែវ ខណះពេលដែលខ្ញុំស្រេកទឹក ព្រោះជារដូវក្តៅនៅជប៉ុនធ្វើការ៉ែមមួយកែវនោះមានរស់ជាតិខ្លាំងណាស់។ នៅលើអាគារនោះមានរូបថតផ្ទាំងធំៗ និងប្រវត្តត្រួសៗស្តីពីស្ថាបត្យកម្មល្បីៗនៅលើលោក។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់នៅពេលដែលឃើញ ប្រាសាទអង្គរវត្ត ត្រូវបានគេដាក់តាំងនៅលើអាគារនោះ។​ បើសិនជាបងប្អូនណាចង់បានអារម្មណ៏ល្អ ភាពរីករាយត្រជាក់ចិត្ត សូមអញ្ចើញទៅទស្សនានៅទីនោះកុំបីខានណា។

រូបភាព

នេះជា អាគារ ដែលខ្ញុំអោយឈ្មោះថា សួនច្បារកណ្តាលវេហ៌ារូបភាពអាគារខ្ពស់កប់ពពកដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ចកម្មរបស់ជប៉ុន

រូបភាព

កំពុងញុំាការ៉ែមឈរមើលប្រាសាទអង្គរវត្តនៅលើអាគារ Floating Garden Conservatory,ជប៉ុន

រូបភាព

ហត់ខ្លាំងណាស់ សុំសំរាកសិន មុនបន្តរដើរលេងទៀត។

Advertisements

One thought on “Floating Garden Observatory(សួនច្បារអណ្តែតកណ្តាលវេហ៌ា)នៅទីក្រុងអូសាកា

  1. ជយោ ជយោ!​ នេះជាលើកទី១ហើយដែលអត្ថបទរបស់ខ្ញុំត្រូវបានគេជ្រើសជ្រើសជាកំពូលអត្ថបទ។ អស់រយះពេលជិត១ឆ្នាំហើយដែលខ្ញុំបានសង់ទីលំនៅក្នុងភូមិវើតប្រេស ខ្ញុំបានព្យាយាមសរសេរអត្ថបទជាច្រើនដង តែនៅតែមិនក្លាយជាកំពូលអត្ថបទសោះ។ តែលើកនេះគឺជាជោគជ័យមួយរបស់ខ្ញុំ។ អរគុណវើតប្រេសខ្លាំងណាស់។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s