ពិធីបុណ្យសាសនាស៊ីនតូនៅប្រទេសជប៉ុន

នៅប្រទេសដែនកោះកណ្តាលមហាសមុទ្រមួយនេះ មានប្រជាជនកាន់សាសនាដទៃៗពីគ្នាជាច្រើន។ សាសនាព្រះពុទ្ឋនិកាយ​ មហាយាននៅតែមានឥទ្ឋិពលដល់ប្រទេសនេះតាំងពីសម័យបុរាណកាល ដែលព្រះពុទ្ឋសាសនាហូរចូលពីចិន តាមរយះ​ប្រទេសឧបទ្វីបកូរ៉េ។ ប៉ុន្តែសាសនាស៊ីនតូក៏មានការនិយមគោរពយ៉ាងខ្លាំងក្លាពីសំនាក់ជនជាតិជប៉ុនទាំងឡាយ តាំងពី អ្នកជំនួញ ​សិស្ស រហូតដល់ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ ហើយសាសនានេះក៏មានជាប់ពាក់ព័ន្ឋ រួមគ្នាត្រង់ប្រការណាមួយ​ជាមួយព្រះពុទ្ឋសាសនាផងដែរ។ នៅក្នុងខេត្តអូសាកា មានវិហារស៊ិនតូមួយឈ្មោះថា សឹមីយ៉ុស៊ី ដែលត្រូវបានសាង សង់តាំងពីសម័យ ហេអាន់(ឆ្នាំ៩៤៥)។
វាជាបទពិសោធន៏ពិតដែលខ្ញុំបានចូលរួមពិធីបុណ្យសាសនាមួយនេះនៅក្នុង វិហារនេះនៅទីក្រុងអូសាការ កាលពីថ្ងៃទី ៣០ ចុងខែ សីហាឆ្នាំ២០១២នេះ។ ដូច្នេះសូមអ្នកទាំងអស់គ្នាអានអត្ថបទសង្ខេបនិងរូបភាពមួយចំនួននៅខាងក្រោមនេះ៖

ខ្ញុំរួមទាំងសិស្សបរទេសមកពី តៃវ៉ាន់ ហុងកុង ចិន ប្រមាណ៣០នាក់នាំគ្នាទៅចូលរួម ពិធីបុណ្យដោយជិះរទេះភ្លើងប្រម៉ាណជា កន្លះម៉ោង និងដូរជើងរទេះភ្លើង៣ដង ទើបដល់ទីនោះ។ ពិធីបុណ្យនេះគឺតំរូវអោយអ្នកចូលរួមទាំងអស់ត្រូវពាក់ យឹកាតា។ ក្នុងចំនោមគ្នា ខ្ញុំមានអ្នកខ្លះពាក់ សំលៀក បំពាក់ ជប៉ុន យឹកាតាទៅ ចូលរួមដែរ ដែលមើលទៅគួរអោយស្រស់ស្អាតខ្លាំងណាស់។ នៅថ្ងៃនោះផងដែរ មានការបង្ហាញ ពិធីរាំប្រពៃណីជប៉ុន ការដង្ហែរព្រះ ការថ្វាយបង្គំបួងសួង ការលក់នំចំនី និងផលិតផល ផេ្សងៗ និងមានការថតរូបកំសាន្តក្នុងបរិវេណវិហារនោះ។ មានមនុស្សជាច្រើនអ្នក​ស្អេកស្កះ ដើរស្ទើរតែបុកគ្នា ថប់ដង្ហើមម្តងៗក៏មានដែរ។​ រហូតដល់ខ្លះបាត់វង្វេងកូន ចៅ ប្រកាស់តាមឧគ្ឃសនស័ព្ទក្តែងៗក៏មានដែរ។ វាដូចគ្នាទៅនឹងបុណ្យប្រពៃណី  ព្រះពុទ្ឋ សាសនានៅអារាមស្រុកជ័យសែនក្នុងខេត្តព្រះវិហារ ដែលមាន ឧបាសក ឧបាសិកា ទៅចូលរួមធ្វើបុណ្យ ដាក់បញ្ច័យតាមសទ្ឋាជ្រះថ្លា។ ខ្ញុំនិងសិស្សដទៃទៀត បានចូលរួមបុណ្យនេះដល់ម៉ោង ៨យប់ ហើយត្រលប់ទៅផ្ទះនៅខេត្តណារ៉ាក់វិញ។

មនុស្សណែនកុះករក្នុងថ្ងៃបុណ្យ

 

ពីធីបុណ្យរាំប្រពៃណីជាមួយសំលៀកបំពាក់ប្រពៃណី

គ្រែដង្ហែព្រះរបស់សាសនាស៊ីនតូ

 

វិហារសំរាប់ថ្វាយបង្គំឧទ្ទិសដល់អទិទេពប្រុស

 

ស្ពានឆ្លងស្ទឹងនៅមុខវិហារសឹមីយ៉ុស៊ី

 

ផ្លែម្យ៉ាងស្រដៀងត្រសក់ញុំាផ្ទាប់ជាមួយ អំបិលម្ទេស។

 

សាច់ក្រក និងផ្លែចេក
តើនេះជាអ្វីទៅ?
ខ្ញុំពាក់អាវលឿង និងក្រុមនិស្សិតមកជាមួយគ្នា
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s