ប្រយ័ត្នក្តាន់នៅស្រុកជប៉ុនដេញខាំ!

រូបភាព

ហ្វូងសត្វក្តាន់នំាគ្នាមកទទួលចំនីពីខ្ញុំ

រូបភាព

រថភ្លើងកៃសូកឹដែលខ្ញុំនឹងមិត្តជនជាតិតៃវ៉ាន់ជិះទៅតូដៃជិ

បន្ទាប់ពីបានជិះរថភ្លើងអស់រយះពេល៣០នាទីពីភូមិសាន់ហ្គោមក ខ្ញុំនិងមិត្តភ័ក្តិជនជាតិតៃវ៉ាន់បានមកដល់ស្ថានីយ៏រទេះភ្លើងដ៏ល្បីណារ៉ាក់។ បន្ទាប់មកយើងក៏ដើរអស់រយះពេលប្រមាណជាកន្លះម៉ោងទៀត​ដោយ​ឆ្លងកាត់ បឹងសារឺសាវ៉ាអ៊ីកេ ទើបដល់ ឧទ្យានជាតិតូដៃជី​​ហើយត្រូវបានក្លាយជា មត៍កវប្បធម៏​របស់ពិភពលោក​ទៀតផង។ ជាពិសេសជាងនេះ ទៅទៀតគឺ ទីនេះសំបូរសុទ្ឋ​តែសត្វក្តាន់រាប់រយ​ក្បាលដែលកំពុងតែ​​ត្រាច់ចរពាសពេញផ្លូវ និងខ្លះទៀតដើរតាម ភ្ញៀវ ទេសចរណ៏តាមរក​ចំនីដែលពួកគាត់បានទិញ​ទុកជាចំនីដល់សត្វក្តាន់ទាំងអស់នោះ។សូមប្រយ័ត្នចំពោះសត្វក្តាន់ នៅស្រុកជប៉ុនខេត្តណារ៉ាក់នេះបើវាខឹងនឹងយើងវានឹងដេញខាំ ដេញជល់នឹងស្នែងដ៏មុតស្រួចរបស់វាហើយវាក៏ចេះធាក់ផងដែរ។ វានឹងដើរតាមអ្នកឡើងស្អិត រហូតបើអ្នកមិនលើកដៃឡើងលើបញ្ជាក់ថានំដែលអ្នកទិញអោយនោះគឺអស់ ហើយ។ ម្យ៉ាងទៀតសូមកុំដាក់សន្លឹកក្រដាសនៅតាមហោប៉ាវខោរឺអាវរបស់អ្នករឺ កុំកាន់សៀវភៅនៅនឹងដៃ ពីព្រោះថាសត្វក្តាន់ទាំងអស់នោះ វាអត់ឃ្លានខ្លាំងណាស់ វានឹងតាមស៊ីសន្លឹកក្រដាស់របស់អ្នកទៀត។

មកពីមុខពីក្រោយទាំងតូចទាំងធំ

អាមួយក្បាលនេះដើរតាមភ្ញៀវរហូតវង្វេងកណ្តាលទីក្រុង

បឹង សារឹសាវ៉ាអ៊ីកេដែលមានសុទ្ឋតែអណ្តើក និងគន្ឋាយ,ទឹកល្អក់មែនតែមានអាយុកាលជាយូរលុងណាស់មកហើយ។

ចូលក្នុងប្រហោងសសរនេះលឺថាអាចលើករាសី និងរំដោះគ្រោះឧបទ្របចង្រៃ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s