ជួបជុំមិត្តចាស់នៅមង្គលការកោះពេជ្យ

បន្ទាប់ពីបានបែកគ្នាអស់រយះពេលជិតមួយឆ្នាំមក យើងទំាងអស់គ្នាបានមកជួបគ្នាជាថ្មីឡើងវិញនៅក្នុង

មង្គលការសិស្សច្បងរបស់យើងទំាងអស់គ្នាមួយនៅកោះពេជ្យ។ យើងបានជូនពរ និងអបអរសាទរសិរីសួស្តីមង្គលការនេះយ៉ាងអធិកអធ័ម។ បន្ទាប់មកយើងបានសួរសុខទុក្ខគ្នាទៅវិញទៅមក ថាតើពួកយើងបានផ្លាស់ប្តូរអ្វីខ្លះអស់រយះពេលមួយឆ្នាំបន្ទាប់ពីបានចាកចេញពីសាកលវិទ្យាល័យទំាងអស់គ្នារួចមក។  តាមរយះការប្រាស្រ័យទាក់ទងគ្នាម្តងនេះ ខ្ញុំអាចដឹងថាពួកគេម្នាក់ៗមានការងារធ្វើល្អគ្រប់ៗគ្នា សន្សំបានលុយច្រើន និងមានដៃគូរជីវិតសំរាប់ជួយថែរក្សាគ្នាទៅវិញទៅមកគ្រប់ៗគ្នា។ មុនបែកគ្នាពួកយើងមិនភ្លេចទេឡើងរំាទុកជាការជូនពរសិស្សច្បងរបស់យើង ជូនពរទំាងអស់គ្នាអោយមានសំណាងល្អមុនបែកគ្នា ហើយសង្ឃឹមថានឹងមានឧកាសជួបគ្នាសប្បាយដូចថ្ងៃនេះទៀត។

រូបភាព

ជាមួយកូនកំឡោះ និងកូនក្រមុំនៅកោះពេជ្យ

រូបភាព

មិត្តរួមជំនាន់ក្រោមដំបូលសាកលវិទ្យាល័យតែមួយ

រូបភាព

ថតរូបមុនបែគ្នា

រូបភាព

ខ្ញុំជាមួយអតីតមិត្តរួមថ្នាក់នៅសាកលវិទ្យាល័យ

សរុបសេចក្តីទៅគ្មានពេលវេលាណាអាចជួបមិត្តភ័ក្តិរួមជំនាន់ទំាងអស់ដូចជា ពិធីបុណ្យ ខួបកំណើត និងពិធីមង្គលការ នោះទេ ជាពិសេសគឺរដូវអាពាហ៏ពិពាហ៏នោះឯង ហើយត្រូវរដូវនេះជារដូវរងារត្រជាក់ចុងដៃចុងជើងផង ជនជាតិកម្ពុជានំាគ្នាសំរុករៀបអាពាហ៏ពិពាហ៏ក្នុងរដូវនេះណាស់(ត្រៀមលុយអោយតែច្រើនៗទៅ:) និយាយលេងទេ)។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s