បាសេឡូណា បាក់ស្បាតយ៉ាងចាស់ដៃដោយស្នាដៃក្រុម អេស៊ីមីឡែន

នៅក្នុងការប្រគួត យ៉ូហ្វាឆេមពានលីកកាលពីថ្ងៃ ទី ២០ ខែ កុម្ភះ ឆ្នាំ ២០១៣ម្សិលមិញនៅទឹកដីរបស់ ក្រុម អេស៊ីមីឡែន ក្នុងប្រទេស អ៊ីតាលីបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមបាសេឡូណាមិនមែនជាក្រុមអ្នកបុណ្យមិនចេះចាញ់រហូតឯណា! ដោយបានបញ្ចប់ក្នុងលទ្ធផល ចាញ់ក្រុមម្ចាស់ផ្ទះ ២ ទល់ ០ ដោយស្នាដៃ ដ៏ប៉ិនប្រសប់របស់ កីឡាករ Boateng នៅនាទី 57 និងកីឡាករ Muntari នៅនាទី 81 ធ្វើអោយ ម្ចាស់ពានរង្វាន់យ៉ូហ្វាឆេមពានលីកកាលពី រដូវកាលមុនអស់ទឹកមាត់លេបទៀតហើយ។ វាគឺជាការអាម៉ាស់មួយរបស់ កីឡាករ ល្បីលំដាប់ពិភពលោក ម៉េស៊ីដែលមិនអាចជួយក្រុមរបស់ខ្លួនយកឈ្នះលើ អេស៊ីមីឡែនបាន។ តើបរាជ័យទំាងនេះគឺដោយសារតែការចាកចេញរបស់លោកគ្រូបង្វឹក Pep Guardiola ឬយ៉ាងណា? តែចៃដន្យវាសនា មិនអាចទាយទុកបាន សូមរងចំាមើលការប្រកួតជើងទី ២ នៅក្នុងទឹកដី នូខែមនៅ ថ្ងៃទី ១២ និង ១៣ ខែ មិនាវិញម្តង ថាតើបាសេឡូណាអាចវាយបកវិញដើម្បីការពារតំណែងជើងឯកខ្លួនបានទេ?

រូបភាព

កីឡាកររបស់ អេស៊ីមីឡែនកំពុងតែអបអរសាទរជ័យជំនះនៅជុំវិញកីឡាករ ម៉េស៊ីរបស់បាសេឡូណា

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s