ហូលីដេ៣ថ្ងៃនៅភូមិបឹងកុក

ថ្វីត្បិតតែមិនបានថតរូបជាភ័ស្តុតាងទុកចែកជូនប្រិយមិត្តមើលកំសាន្ត តែខ្ញុំក៏អាចរៀបរាប់ពីអារម្មណ៏សប្បាយ និងទេសភាពស្អាតៗដែលខ្ញុំបានឃើញនៅទឹកដីខេត្តកំពង់ចាមអោយអ្នកទំាងអស់គ្នាបានអាន និងកំសាន្តបានដែរ។

ចន្លោះពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នំា ២០១៣ ហើយក៏ត្រូវជាថ្ងៃចំរើនព្រះជន្មព្រះករុណាជាអម្ចាស់ជីវិតដំកល់លើត្បូង គឺជាថ្ងៃដ៏វិសេសវិសាលដែលខ្ញុំបានទៅស្នាក់អាស្រ័យនៅផ្ទះមិត្តភ័ក្តិក្នុងខេត្តនេះ។

  • ថ្ងៃទី ១៖ ខ្ញុំ បានជួយកិនម្សៅធ្វើនំអំបែង និងពុះខ្នុរយកសាច់ដ៏ផ្អែមឈ្ងុយឆ្ងាញ់ធ្វើជាបង្អែមលត។ ខ្ទង់ម៉ោង ៤ ខ្ញុំ និង ប្អូនប្រុសមិត្តភ័ក្តិនំាគ្នាទៅលេង បាល់ទាត់នៅទីលានវិទ្យាល័យព្រះសីហនុ និងលេង បាល់ទាត់នៅ អធិការដ្ឋាននគរបាល។ ដល់ពេលល្ងាច ខ្ញុំ និងគ្រួសារពួកម៉ាក់នំាគ្នាទៅហូបស៊ុបនៅភោជនីយដ្ឋាន មេគង្គមេត្រី ទល់មុខទន្លេមេគង្គដែលអាចមើលឃើញស្ពានគីស៊ូណាបាន។
  • ថ្ងៃទី ២៖ ខ្ញុំ បានទៅទិញបន្លែនៅផ្សារធំកំពង់ចាមដើម្បីធ្វើអន្លក់នំបញ្ចុក ហើយទុកធ្វើអន្លក់មាន់ដុតសំរាប់ពិធីជុបលាងតូចតាចយប់នេះ។ ខ្ទង់ម៉ោង ៣ ខ្ញុំ និងក្មេងៗ ក្រុមគ្រួសារមិត្តភ័ក្តិទៅហែលទឹកក្នុងអាងមួយនៅសណ្ឋារគារ ៧មករា។
  • ថ្ងៃទី ៣៖ ខ្ញុំត្រឡប់មកវិញតាមរថយន្តក្រុង បន្ទាប់ពីជំរាប់លាម្ចាស់ផ្ទះទំាងអាល័យរួចមក។ ខ្ញុំមកដល់ភ្នំពេញវិញនៅម៉ោង ១១ ។ ខ្ញុំនឹងព្យាយាមទៅលេងខេត្តមួយនេះ ដែលខ្ញុំតែងគិតថាជាទីក្រុងប៉ារីសទី ២ ព្រោះមានអ្នកចេះនិយាយភាសាបារំាងច្រើន បើខ្ញុំមានឧកាស។

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s