ហែលទឹក និងញុំាម្ហូបអឺរ៉ុបនៅ ណតប្រីដ

មានសុភាសិតរបស់សុឡូម៉ុនមួយ បានពោលថា “Every dog has its day” ដែលមានន័យជាខេមរភាសាថា” រាល់សត្វសុនខប្រកដជាមានថ្ងៃរបស់វា”។ ដោយឡែក មនុស្សគ្រប់រូបក៏មានឳកាសរបស់ពួកគេផងដែរ។ ចំពោះខ្ញុំវិញ ទោះបីជារវល់ការងារ និងភារកិច្ចដែលត្រូវធ្វើច្រើនស្អេកស្កះ ដកឃ្លាមិនរួចក៏ដោយ ក៏ខ្ញុំអាចនឹងមានឳកាសបានសំរាកលំហែកាយបានដែរ។ កាលពីថ្ងៃពុធម្សិលមិញ ខ្ញុំ បានទៅលំហែកំសាន្តនៅអាងទឹកក្នុងសាលាអន្តរជាតិមួយកន្លែងនៅតាមបណ្តោយ ផ្លូវម៉ៃដា។ ថ្វីត្បិតតែមេឃក្តៅបន្តិចមែន​ តែប៉ះទឹកត្រជាក់ និងខ្យល់បក់រហៀកៗធ្វើអោយខ្ញុំមានអារម្មណ៏ល្អត្រជាក់ស្រួល​ពន់ពេក។ ខ្ញុំអាចសំរាកមួយៗបណ្តែតក្នុងផ្ទៃទឹកពណ៏ខៀវស្រងាត់បន្ទាប់ពីខានសំរាកដូច្នេះ អស់រយះពេលជាយូរមកហើយ។ បន្ទាប់ពីបានហែលទឹកយ៉ាងសប្បាយរួចរាល់ហើយ ខ្ញុំក៏ទៅញុំាអាហារថ្ងៃត្រង់នៅទីនោះ ដែលមានដូចជាបាយសម្លរការីថៃ សាឡាដ សាន់វ៉ិច ចំរៀកដំឡូងបារំាង ជាមួយភេសជ្ជ:មានដូចជា ទឹកក្រូចច្របាច់និងកាហ្វេទឹកដោះគោទឹកកកផងដែរ។ ចំពោះអ្នកដែលធ្វើការហត់ មានស្ត្រេសច្រើន​ បើបានមកសំរាកក្នុងទិដ្ឋភាពគួរអោយចាប់ចិត្តបែបនេះ ប្រាកដជាបានសប្បាយចិត្ត និងមានសេចក្តីសុខ នឹងមានកំលំាងធ្វើការដូចដំរីសារមិនខានឡើយ។

រូបភាព

ញញឹមមួយសិន មុនលោតចូលទឹក

រូបភាព

ម្ហូបពួកអឺរ៉ុប

រូបភាព

ហែលទឹកក្នុងផ្ទៃទឹកពណ៏ខៀវស្រងាត់

Advertisements

2 thoughts on “ហែលទឹក និងញុំាម្ហូបអឺរ៉ុបនៅ ណតប្រីដ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s