ល្ងាចមួយនៅ CKCC

អតីតមិត្តរួមជំនាន់ម្នាក់ឡើងមកកែវិញ្ញាសារនៅភ្នំពេញពីខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីបែកគ្នាអស់រយះពេល ៣ឆ្នំារួចមកយើងក៏ជួបគ្នាសារជាថ្មីនៅសាកលវិទ្យាល័យរបស់យើង,សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។យើងពិតជាមានការនឹករលឹកគ្នាខ្លាំងណាស់ នឹងស្រណោះពន់ពេកកាលដែលយើងជានិស្សិតរួមថ្នាក់ជាមួយគ្នា។រយះពេល ៤ឆ្នាំនៅទីនោះយើងមានអនុស្សាវរីយ៏រៀនសូត្រគ្រប់ជំពូកដែលដក់នៅក្នុងខួរក្បាលរបស់យើងម្នាក់ៗមិនដាច់បាត់របូតឡើយ។ ដូចសំដីលោកគ្រូរបស់ខ្ញុំម្នាក់បាននិយាយថា “រយះពេល ៤ឆ្នំាកន្លងផុតទៅហាក់បីដូចជា សុបិនមួយយ៉ាងខ្លី អ្វីដែលយើងកំពុងរៀនសូត្រសប្បាយជាមួយគ្នានោះក៏កន្លងផុតទៅហើយដែរ។ ជាបន្តរបន្ទាប់ទៅគឺយើងខំបំពេញការងារដើម្បីជីវិតជោគជ័យរបស់យើង”។ ឥឡូវនេះពួកយើងកំពុងតែបំពេញការងាររៀងៗខ្លួនដើម្បីជីវិតជោគជ័យហើយ ខណះពេលមិត្តភ័ក្តិរបស់ខ្ញុំក្លាយជាគ្រូវិទ្យាល័យ ហើយខ្ញុំក៏បានជាបុគ្គលិក្រុមហ៊ុនឯកជនមួយ។ ថៃ្ងនេះយើងបានដើរលេងជុំវិញបរិវេណសាកលវិទ្យាល័យដោយចាប់ផ្តើមពី IFLនឹងបញ្ចប់ទៅវិញនៅCKCC។ យើងបានថតរូបជាមួយទិដ្ឋភាពអាគារថ្មីៗដែលកំពុងសាងសង់ និងខ្លះទៀតទើបតែបញ្ចប់ការសាងសង់ ដែលយើងបានផុតវាសនាបានរៀនចំពោះអាគារទំាងអស់នេះ។ យើងបានបែកគ្នាបន្ទាប់ពីញុំាអាហារពេលល្ងាចជាមួយគ្នារួចមកដោយក្តីអាឡោះអាល័យ។សង្ឃឹមថាជួបគ្នាថ្ងៃក្រោយទៀត។

Image

មិត្តមកពីកំពង់ឆ្នំាង

Image

ជាមួយមិត្តមកពីកំពង់ចាម

Image

អាវពណ៏ក្រហមគឺមិត្តមកពីសៀមរាប

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s