ថ្ងៃដ៏អស្ចារ្យនៅអ៊ីនទើកុនទីណង់តាល់

ថ្ងៃទី ៣១ចុងខែសីហាសប្តាហ៏មុន ខ្ញុំបានទទួលក្រដាសកិត្តិយសមួយសន្លឹក​ ដែលបានបញ្ចាក់ថាខ្ញុំបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅសាលសណ្ឋាគារ អ៊ីនទ័រកុងទីណង់តាល។ ៤ឆ្នាំដែលបានកន្លងផុតទៅហើយ ផ្ទុកទៅដោយអនុស្សាវរីយ៏រាប់មិនអស់ មានទំាង ភាពរីករាយ មានទំាងភាពឈឺចាប់ មានទំាងការសើចសប្បាយ មានទំាងការយំសោក ដែលទំាងអស់នេះជាសំនុំអនុស្សាវរីយ៏ដក់ជាប់នៅក្នុងខួរក្បាលរបស់ពួកយើងម្នាក់។ លាហើយសាកលវិទ្យាល័យដែលផ្ទុកចំនេះដឹង លាហើយបណ្ណាល័យដែលផ្ទុកឯកសារសំរាប់អាន និងស្រាវជា្រវ លាហើយមិត្តរួមជំនាន់ទំាងអស់គ្នា លាហើយសាស្ត្រាចារ្យគ្រប់រូបដែលខំប្រឹងផ្ទេរចំណេះដឹង លាហើយប៉ិចសៀវភៅដែលខ្ញុំធ្លាប់កាន់ជារៀងរាល់ថ្ងៃ។ ថ្ងៃនេះខ្ញុំគ្រងសំលៀកបំពាក់បញ្ចប់ការសិក្សាពណ៏ខ្មៅស្រោបទៅដោយក្រណាត់ជុំវិញកពណ៏មាស ពាក់មួកបួនជ្រុងមានរំយោលពណ៏ខ្មៅកាន់សញ្ញាបត្រ និងបាច់ផ្កាជាច្រើនបាច់ដែលទទួលបានពីមិត្តភ័ក្តដែលបានមកចូលរួមគំាទ្រ ធ្វើអោយខ្ញុំពិតជាសប្បាយរីករាយយ៉ាងអនេកកប្បការ និងមានមោទនភាពជាខ្លំាងចំពោះជ័យលាភីទំាងនេះ។ តែខ្ញុំសោកស្តាយបំផុតដែលមិនបានអញ្ចើញអ្នកមានគុណទំាងពីរដែលខំប្រឹងបង្ហូរញើសរកលុយដើម្បីអោយខ្ញុំអាចវិនិយោគរយះពេល៤ឆ្នាំរៀននៅទីក្រុងភ្នំពេញ មិនបានមកចូលរួមក្នុងថ្ងៃដ៏អស្ចារ្យនេះ។ តែខ្ញុំបានថតរូបជាច្រើនដើម្បីត្រៀមផ្ញើរទុកអោយគាត់មើលនៅឯស្រុកកំនើត និងទុកជូនអ្នកភូមិវើតប្រេសទំាងអស់ដែលបានចូលមកទស្សនាក្នុងប្លក់របស់ខ្ញុំ។

រូបភាព

ខ្ញុំទទួលសញ្ញាបត្រពីសាកលវិទ្យាធិការ

រូបភាព

ខ្ញុំក្នុងសាលចែកសញ្ញាបត្រ

រូបភាព

សប្បាយចិត្តរហូតប៉ើងមួក

រូបភាព

បាច់ផ្កាពីអ្នកលើកទឹកចិត្ត

រូបភាព

អ្នកមកលើកទឹកចិត្ត

 

 

 

 

Advertisements

8 thoughts on “ថ្ងៃដ៏អស្ចារ្យនៅអ៊ីនទើកុនទីណង់តាល់

  1. ពិតជាពិរោះ លន្លង់លន្លោច មែន! អត្ថន័យក៏អស្ចារ្យ សូមអបអរសាទរក្នុងការសម្រេច​បានរបស់អ្នក ……. I S S U F…..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s