អារម្មណ៏មួយពេលដែលញុំាម្ហួបបួស

ធ្លាប់តែញុំាម្ហូបដាក់សាច់ តែថ្ងៃនេះខ្ញុំបានសាកល្បងញុំាម្ហូបបួសអត់ដាក់សាច់ម្តងមើល តែផ្លាស់ប្តូររស់ជាតិយ៉ាងណា?

ថ្ងៃនេះខ្ញុំជាមួយមិត្តភ័ក្តិ ៤នាក់ផ្សេងទៀត ឡើងហាងបួសមួយនៅម្តុំទួលទំពូងដែលសប្បូរទៅដោយភ្ញៀវច្រើនស្អេកស្កះ​ មានមុខម្ហូបច្រើនបែប និងតុបតែងលំអរទៅដោយដេគ័រស្អាតគួរអោយទាក់ទាញ។ ខ្ញុំបានញុំាម្ហូប “មីបន្ទះដែក” ដែលដាក់ផ្សិតជំនួសដោយសាច់យ៉ាងមានឧជារស។ ខណះពេលដែលមិត្តភ័ក្តិខ្ញុំបានញុំាបាយឆាផ្លែឈើ ខ្លះទៀតបានញុំាបាយតៅហ៊ូ និងខ្លះទៀតបានញុំាមីបួស។ បង្អែមលាងមាត់ចុងក្រោយរបស់យើងគឺការ៉ែមបាំងតំាងយូជាមួយនំផ្អែម។ ធ្លាប់តែញុំម្ហូបដាកសាច់ដូចជា សាច់គោ សាច់មាន់ សាច់ជ្រូក សាច់ទា សាច់ក្រក និងត្រីជាដើម តែពេលមកញុំម្ហូបបួសដាក់ផ្សិតបែបនេះ មានអារម្មណ៏ថាខ្លួនឯងជាអ្នកបួស សន្សំកុសល ផលបុណ្យដើម្បីបានទៅជួបព្រះម៉ែគង់ស៊ីអ៊ីម និងព្រះយូឡាយអ៊ីចឹង។ ប្រសិនបើប្រជាជនទាំងអស់គ្នានំាគ្នាមកញុំាម្ហូបបួសយកផ្សិតមកជំនួសសាច់ ខ្ញុំជឿជាក់ថាពិភពលោកនឹងអាចកាត់បន្ថយសាច់ដែលជាតំរូវការរបស់ពិភពលោកបាន ២០%ដែរ ហើយសុខភាពអ្នកដែលញុំាម្ហូបបួសដែលដាក់បន្លែ ល្អជាងអ្នកដែលញុំាម្ហូបដាក់សាច់ក៏មិនដឹង។ ហើយប្រយោជន៏មួយទៀតនោះគឺចិត្តរបស់យើងក្លាយជាបរិសុទ្ឋិ កសាងកុសលផលបុណ្យបានច្រើន ព្រោះយើងមិនបានប៉ះពាល់ដល់ជីវិតសត្វអ្នកដទៃ ហើយអាចចាប់ជាតិថ្មីក្លាយជាមនុស្សមានសំណាងនាអនាគតជាតិ នេះបើតាមទស្សនៈកម្មផលរបស់ព្រះពុទ្ឋសាសនា។ សូមចែករំលែករូបថតមួយចំនួននៅហាងម្ហូបបួសទុកជូនប្រិយមិត្តដែលបានចូលមកទស្សនាប្លក់របស់ខ្ញុំ។

រូបភាព

គ្នា៥អ្នករាប់ទំាងអ្នកថត

រូបភាព

ច្រកចូលហាងម្ហូបបួស

រូបភាព

ការ៉ែមបំាងតំាងយូ

រូបភាព

មិនមែនជានារីកុម្មង្សម្ហូបនៅហាងម្ហូបបួសទេ!

រូបភាព

មិនដាច់អាល័យពីហាងនេះ ឆ្លៀតថតមួយទៀតមុនចាកចេញ

Advertisements

One thought on “អារម្មណ៏មួយពេលដែលញុំាម្ហួបបួស

  1. អរគុណចំពោះ បងលី កល្យាណ និងអ្នកនាង ស៊ូ សុធារី ដែលបាន ចុចlike អត្ថបទខ្ញុំ។ ហើយអ្នកនាងសំណាងល្អពេលណាទើបចេញអត្ថបទថ្មីថែមទៀត?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s