តារាងបាល់ជាប់ផ្លូវទៅកាន់ចំណតឡានខ្ញុំ

មុននឹងដើរដល់ចំណតឡានឡើងទៅធ្វើការនៅឯជាយទីក្រុងភ្នំពេញ ខ្ញុំតែងតែដើរកាត់តារាងបាល់ទាត់របស់សាលាណតប្រីដ ដែលស្ថិតនៅក្នុងសហគមន៏ជនបរទេសណតប្រីដ ដែលមានស្មៅខៀវខ្ចីកាត់ត្រឹមយ៉ាងស្អាត នឹងស្រោបទៅដោយដើមឈើធំៗហាក់ដូចជាតំបន់ព្រៃសហគមន៏មួយនៅរដ្ឋផ្លរីដានៃប្រទេសអាមេរិកអញ្ចឹង។ ជិតមួយឆ្នាំហើយដែលខ្ញុំតែងតែឆ្លងកាត់នៅទីនេះ នឹងឃើញស្មៅដ៏ខៀវខ្ចីហាក់ដូចជាកំរាលព្រំពណ៏បៃតងនៅនឹងភ្នែក តែមិនដែលថតផ្តិតរូបទេសភាពដ៏ស្រស់បំព្រងដូចនេះទុកជាអនុស្សាវរីយ៏សូម្បីតែម្តងសោះ ទើបថ្ងៃនេះនឹកឃើញអ្វីក៏ចង់ថតរូបលេង ២,៣សន្លឹកសំរាប់ចែកជូនប្រិយមិត្តទុកគ្រាន់មើលកំសាន្ត។

រូបភាព

មើលឃើញដើមឈើធំៗ និងស្មៅពណ៏ខៀវស្រងាត់

រូបភាព

ដើរកាត់១ឆ្នំាទើបតែបានប៉ះស្មៅថ្ងៃនេះ!

រូបភាព

ក្រោមដើមឈើ(មិនស្គាល់ឈ្មោះ)

ចង់បញ្ជាក់ផងដែរថាតារាងបាល់ទាត់នេះ ពេលខ្លះត្រូវបានគេប្រើប្រាស់សំរាប់លេងកីឡាប៊េសបល ឯពេលខ្លះទៀតត្រូវបានគេប្រើសំរាប់លេងកីឡាចោលថាសទៅវិញ។ ពេលដែលឆ្លងកាត់ទីនេះនាវេលាយប់បន្តិចខ្ញុំមានអារម្មណ៏ព្រឺឆ្អឹងខ្នងបន្តិច ព្រោះគ្មានមនុស្សនៅតាមផ្លូវ ហើយម្យ៉ាងទៀតដោយសារខ្ញុំមើលឃើញវាលស្មៅដ៏ល្ហរល្ហេវដែលមើលឃើញស្រមោលមែកឈើដែលជះស្រមោលពន្លឺគោមបំភ្លឺតាមដងផ្លូវ។ តែពេលខ្លះទោះបីយប់ព្រលប់បន្តិចក៏ដោយ ក៏មានក្រុមគ្រួសារខ្លះដឹកកូនសុនខរោមស្រម៉ូពី វបណ្តើរគ្នាលេង ឬ មានកុមារា កុមារី និងឪពុកម្តាយខ្លះទៀតនំាគ្នាលេងនៅសួនកុមារដូចជាជិះទោង បះបើក និងរត់លេងជាដើម។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s