សម្បូរសប្បាយថ្ងៃខួបកំនើត “មេ”​ខ្ញុំ

ចូលរួមរីករាយថ្ងៃខួបកំណើត“មេ”របស់ខ្ញុំម្តង ម្ហូបពិសេសៗជាច្រើនស្អេកស្កះត្រូវបានគេលើកដាក់លើតុនៅភោជនីយដ្ឋានទើបតែល្បីថ្មីមួយនៅម្តុំទួលគោក។ “ប្រិយមិត្តអង្គរ”ជាហាងទើបបើកថ្មី ទីធ្លាតូចចង្អៀតបន្តិចមែន តែមានម្ហូបដ៏ពិសេសសំរាប់ថ្ងៃនេះមានដូចជា ជើងមាន់បំពងស្រួយស្រោក,បង្កងស្ងោរអប់ស្លឹកគ្រៃ,សាច់គោស្តេក,ត្រីសាបាក់,បាយឆា,ស្វាយក្រឡុក និងសណ្តែកដីជាដើម។ ខួបកំណើតរបស់មេ ម្តងមិនត្រឹមតែរើសយកហាងដែលមានម្ហូបពិសេសឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ តែបរិយាកាសទៀតសោត ក៏ល្អលើសពីពិពណ៏នាទៅទៀតតួយ៉ាង អាចមើលបាល់ទាត់ហ្វ៊ុតសាលដែលមានកីឡាករកំពុងប្រជែងយកបាល់ និងស៊ុតបញ្ចូលទីយ៉ាងស្វាហាប់(ស្របទៅនឹងខ្ញុំជាអ្នកគំាទ្រកីឡាបាល់ទាត់យ៉ាងងុបងល់ផង) អាចបណ្តែតអារម្មណ៏មួយៗជាមួយខ្យល់បរិសុទ្ឋិព្រោះថាទីតាំងទីនេះនៅឆ្ងាយពីក្រុងដែលនៅឆ្ងាយពីផ្សែងពុល និងសំលេងទ្រហឹងអ៊ឹងអាប់ អាចមើលឃើញផ្ទៃមេឃពណ៏ខៀវស្រឡះដែលគ្មានពពកជាដើម។ ដោយមិនចង់អោយបរិយាកាសដ៏ល្អនេះកន្លងបាត់ ម្នាក់ៗដែលចូលរួមកម្មវិធីនេះទុកម្ហូបមួយគ្រាសិនហើយទាញ Iphone និង Galaxy ផ្តិតរូបភាពយ៉ាងសប្បាយរីករាយ។ រស់ជាតិដែលឆ្ងាញ់ជាងគេ នឹងដក់ជាប់នៅក្នុងអណ្តាតរបស់ខ្ញុំជាងគេគឺ ត្រីសាបាក់ ដែលមានរស់ជាតិឆ្ងាញ់មិនចាញ់ត្រីសាបាក់នៅហាងប្រទេសជប៉ុននោះទេ។ ឆ្ងាញ់ និងសប្បាយរីករាយយ៉ាងណាក៏ដោយចុះ តែមិនភ្លេចអរគុណដល់ “មេ” ដែលបានប៉ាវ,ណែនំាហាង, និងបង្កើតបរិយាកាសរីករាយដល់ពួកខ្ញុំគ្រប់ៗគ្នា។ សូមជូនរូបថត២,៣សន្លឹកទុកជូនអ្នកភូមិសហគមន៏វើតប្រេសមើល និងបញ្ចេញយោបលផង។​ ហើយកុំភ្លេចសាករស់ជាតិត្រីសាបាក់ណ៎ា។

រូបភាព

បុគ្គលិករួមការងារទំាងអស់

រូបភាព

សុំអង្គុយទល់មុខមេម្តង!

រូបភាព

មេរបស់ខ្ញុំកំពុងហាន់សាច់គោស្តេក

រូបភាព

គួរចង់អោយញុំាទេ?

រូបភាព

តារាងបាល់ទាត់ហ្វ៊ុតសាល៖ អាចញុំាម្ហូបបណ្តើរមើលគេទាត់បាល់បណ្តើរ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s