ភ្នំបូកគោខេត្តកំពត,ឋានសួគិ៍នៅលើផែនដី

នេះជាលើកទី ១ហើយដែលខ្ញុំបានទៅទស្សនារម្មណីយដ្ឋានព្រះមុនីវង្សបូកគោក្នុងខេត្តកំពតនៃភាគនីរតីប្រទេសកម្ពុជា។ នៅលើភ្នំនេះពិតជាមានវត្ថុចំលែកៗ និងភាពអច្ឆិរយៈពិតមែនតួយ៉ាង មានរុក្ខជាតិច្រើនប្រភេទ រាប់ម៉ឺនជំពូកខ្លះទាបខ្លះខ្ពស់ដុះយ៉ាងប្រជ្រៀតគ្នាពណ៍ខៀវខ្ចី មានថ្មដុះធំមានរាងផ្សេងៗគ្នា នៅក្បែរទីសក្ករៈដូនម៉ៅ ហើយនៅលើភ្នំនេះអាកាសធាតុសែនត្រជាក់ ជាពិសេសពេលដែលខ្យល់បក់ប៉ះកាយារបស់យើង ព្រមទំាងមានពពកពណ៏សកំពុងតែវិលវល់ មិនទៅណាឆ្ងាយពីយើងឡើយ ដែលយើងអាចប៉ះនិងប្រលែងលេងជាមួយវាបានដែល ហាក់បីដូចជាយើងកំពុងនៅលើឋានព្រះឥន្ទាធិរាជនៅលើឋានសួគិ៍អ៊ីចឹង។ ទេសភាពកំរឃើញដែលប្លែកភ្នែកជាងគេគឺអ័ព្ទពណ៏ប្រផេះដូចផ្សេងងងឹតស្លុបដែលមើលឃើញទេសភាពព្រាលៗ បើមិនកាន់ដៃគ្នាប្រកដជាវង្វេងក្នុងចំនោមមិត្តភ័ក្តិយើងមិនខាន។ ហើយបើមិនប្រយ័ត្ន នឹងសំឡឹងអោយច្បាស់ទេ ប្រកដជាដើរបុកភ្ញៀវទេសចរដទៃទៀតក៏ថាបាន។ ជាពិសេសនៅលើឋានសួគិ៍បូកគោនេះមានអាគារកាស៊ីណូចាស់សល់តំាងពីសម័យបារំាងធ្វើអាណានិគមមកម្លេះ

ដែលសង់នៅជិតពយមួយដែលមានជំរៅរាប់ពាន់មែត្រដែលសំរាប់ថ្ងៃនេះខ្ញុំឃើញតែសមុទ្រអ័ព្ទធំធេងដែលមើលទៅគួរអោយខ្លាចស្រៀវភើត

ចំពោះជំរៅប្រហោងធ្លុងរាប់ពាន់ម៉ែត្របែបនេះ ហើយកាស៊ីណូនេះកាលពីអតីតកាលជាទីលំហែកំសាន្តរបស់ជនជាតិបារំាង ដែលពួកគេស្រលាញរម្មណីយដ្ឋាននេះខ្លំាងណាស់ តែអាគារនេះសព្វថ្ងៃកំពុងតែធ្វើការជួលជុលឡើងវិញ។ ក្រៅពីកាស៊ីណូចាស់ៗ មានសណ្ឋាគារថ្មីដែលលំអរដោយ ផ្កាចំរុះពណ៏គ្រប់ប្រភេទ និង ខេធីវីព្រោងព្រាតកំពុងតែរីកដុះដូចផ្សិតសំរាប់ទទួលភ្ញៀវទេសចរ។ សំរាប់់អាហារថ្ងៃត្រង់គឺខ្ញុំបានញុំាម្ហូបដែលបានខ្ចប់ពីផ្ទះនៅក្បែរទឹកជ្រោះមួយដែលមានទេសភាពគួរអោយពិចពិលរមិលមើល។ សូមអ្នកទំាងអស់គ្នាមើលរូបថតប៉ុន្មានសន្លឹកខាងក្រោម ដែលខ្ញុំបានផ្តិតទុកសំរាប់ចែកចាយជូនបងប្អូននៅភូមិវើតប្រេសមើលកំសាន្ត។

ក្រោមដើមឈើទឹកធ្លាក់

ក្រោមដើមឈើទឹកធ្លាក់

រូបភាព

ផ្កាចំរុះពណ៍នៅមុខសណ្ឋាគារបូកគោ

គុម្ពត្រែងក្បែរកាស៊ីណូចាស់

គុម្ពត្រែងក្បែរកាស៊ីណូចាស់

 

រូបភាព

ធម្មជាតិបៃតងសែនត្រជាក់ចិត្ត

សំណង់កាស៊ីណូចាស់របស់បារំាង

សំណង់កាស៊ីណូចាស់របស់បារំាង

នៅមុខសណ្ឋាគារ

នៅមុខសណ្ឋាគារ

ពយជ្រៅរាប់ពាន់ម៉ែត្រ

ពយជ្រៅរាប់ពាន់ម៉ែត្រ

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s