ថ្ងៃបាក់រសៀលនៅភ្នំ ជីតាពេជ្រ

 ព្រះអាទិត្យក្តៅហែងខ្ទង់ម៉ោងប្រមាណជា ៣រសៀលស្ថិតនៅក្នុងថ្ងៃអាទិត្យ ខ្ញុំ និងបុគ្គលិកក្រុមហ៊ុនមួយបានទៅទស្សនាលំហែកាយនៅភ្នំមួយគឺភ្នំជីតាពេជ្រក្នុងស្រុកគីរីវង្ស,ខេត្តតាកែវ។ ការទៅលេងរម្មណីយដ្ឋានដ៏ស្ងប់ស្ងាត់ដាច់ឆ្ងាយពីភ្នែកប្រជាជនមួយនេះ ក៏កើតឡើងដោយសារតែការទៅចូលរួមជប់លៀងមង្គលការបុគ្គលិករបស់យើងម្នាក់ដែលនៅក្បែរនោះ។ ខ្ញុំសង្កេតឃើញថាតាមដងផ្លូវទៅកាន់ភ្នំមួយនេះមានដំណំាហូបផ្លែច្រើនស្អេកស្កះ មានទ្រើងបន្លែវល្លិ៍រយើងរយោង និងនៅសល់ដើមឈើដែលដុះជារបោះៗ ធ្វើអោយក្លាយជាទេសភាពខៀវខ្ចីគួរអោយពិចពិលរមិលមើល។ តាមវាលស្រែដែលទើបតែច្រូតកាត់ ឃើញជញ្រ្ចំងស្រូវពណ៍លឿងនោះមានសត្វហ្វូងសត្វទារាប់ពាន់ក្បាលដែលខ្លះកំពុងតែលេងទឹក ខ្លះទៀតកំពុងតែស៊ីចំនីដែលផ្តល់ស៊ុតជាច្រើនដើម្បីបង្កើនរបររកស៊ីនឹងបង្កើនសេដ្ឋកិច្ចក្នុងស្រុកនេះ។ តាមផ្លូវបន្តរទៅមុខទៀត ខ្ញុំឃើញប្រជាជនក្នុងស្រុកនិយមយកថ្មបាយក្រៀមធ្វើជាជញ្ជំាងផ្ទះរបស់ពួកគេ ដែលប្លែកពីអ្នកភូមិដទៃគេប្រើឥដ្ឋប៉ាតដោយកំបោរបាយអរ។ ហើយក៏មានដំណាកសិ-ឧស្សាហកម្មម្រេចជាលក្ខណៈគ្រួសារ តែមិនដឹងថារស់ជាតិរបស់វាឈ្ងុយឆ្ងាញ់ដូចម្រេចនៅខេត្តកំពតដែរឬយ៉ាងណា! និយាយពីភ្នំជីតាពេជ្យនេះវិញ នៅលើកំពូលភ្នំមានបដិមាព្រះសម្មាសម្ពុទ្ឋដ៏ធំ ១អង្គឈរមួយជំហរខ្លួនបែរព្រះភ័ក្រទៅកាន់ភ្នំមួយ។ នៅក្បែនេះក៏មានរូបសំនាក់លោកតាឥសីដ៏មានឥទ្ឋិឬទ្ឋិមួយអង្គកំពុងតែអង្គុយស្មិងស្មាធសន្សំកុសលបែរមុខទៅទិសជាមួយគ្នានឹងបដិមាព្រះពុទ្ឋិ។ នៅតាមជើងភ្នំនេះខ្ញុំសង្កេតឃើញមានដើមទ្រំាងស្លឹករបស់វាត្រង់ឡើងលើរីកកំប៉ាងជាច្រើន ដែលប្រជាជនមួយចំនួនយកវាទៅធ្វើគ្រឿងប្រើប្រាស់ដូចជា មួក កន្ទេល អង្រឹង កន្ត្រក ជាដើម។ តាមខ្ញុំគិត ដោយសារតែមានដើមទ្រំាងជាច្រើនបែបនេះហើយទើបមានស្រុកដ៏ធំមួយនៅក្នុងខេត្តតាកែវដាក់ឈ្មោះថា ស្រុកទ្រំាងដែលស្រុកនេះស្ថិតនៅជាប់ប្រទេសវៀតណាម។

រូបភាព

ពុទ្ឋិបដិមាលើកំពូលភ្នំជីតាពេជ្រ

រូបភាព

សហសេវិកថតនៅមុខអសនៈព្រះមហាឬស្សី

រូបភាព

វាលស្រែខៀវខ្ចីនៅស្រុកកោះអណ្តែត

រូបភាព

មកដល់រោងការវិញ

រូបភាព

ជាមួយកូនកំឡោះកូនក្រមុំមុនត្រឡប់មកភ្នំពេញវិញ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s