ទឹកដីកោះប៉ែន,ថ្ងៃចូលឆ្នំាចិននាឆ្នាំ ២០១៤

  ព្រះអាទិត្យចោលរស្មីពណ៍ក្រហមនាទិសបស្ចិម ដែលបញ្ចាក់ថាព្រះទិនករនឹងយាងចូលអស្តង្គតក្នុងពេលមិនដល់ ១ម៉ោងទៀតទេ តែទឹកដីកោះប៉ែនដែលធ្លាប់ត្រូវបានអធិរាជសំលេងមាស ស៊ិន ស៊ីសាមុតធ្លាប់បានបកស្រាយជាបទចំរៀងក្នុងទសតវត្សទី ៦០នោះនៅតែមានភ្ញៀវទេសចរណ៍មកទស្សនាជាហូរហែរ មិនស្ងាត់កោះឡើយ។ ស្ថិតនៅដើមខែកុម្ភះកោះនេះ ត្រូវបានតភ្ជាប់ដោយប្រដឹសឬស្សីប្រវែងប្រមាណជា១គីឡូម៉ែត្រពីដែនដីគោកនៃទីក្រុងកំពង់ចាម។ សំរាប់អ្នកឆ្លងកាត់ស្ពានប្រដឹសឬស្សីនោះជាលើកដំបូង អ្នកប្រាកដជាពិបាកទ្រំានឹងសំលេងកកិត ផូងផាងៗស្ទើរតែបែកក្រដាស់ត្រចៀករវាងប្រដឹសឬស្សីនឹងកង់យានយន្តរបស់យើង។ រីឯអ្នកខ្លះទៀតក៍មានអារម្មណ៍ដូចខ្ញុំដែលជាអ្នកមកពីនាយដែរគឺស្ទើរតែមិនហ៊ានបើកម៉ូតូ ឬឡានខ្លួនឯង ព្រោះតែស្រៀវភើតពោះ ព្រោះតែមិនទុកចិត្ត នឹងបន្ទះឬស្សីល្អិតៗដែលសាងសង់មានទំហំតូចង្អៀតលើផ្ទៃទឹកទន្លេមេគង្គដ៏ធំមហិមាបែបនេះ។  ក្នុងថ្ងៃទី២ចូលឆ្នំាចិន មានមនុស្សមួយចំនួនំាគ្នាទិញសំបុត្រ១០០០រៀលដើម្បីបានចូលលេងទម្រេតខ្លួនលើដីខ្សាច់បាតទន្លេ ដែលបានអភិរក្សទុកដោយម្ចាស់រម្មណីយដ្ឋាន ហើយមានអ្នកខ្លះទៀតក៍នំាគ្នាចូលហែលទឹកជាប់ច្រំាងកោះយ៉ាងសប្បាយរីករាយ។ ចំនែកខ្ញុំវិញបានត្រឹមតែគយគន់ព្រះអាទិត្យបញ្ចញពន្លឺពណ៍ក្រហមច្រាលដែលរៀបនឹងលិច នឹងរត់លេងលើដីខ្សាច់រួចហើយក៍ត្រឡប់ទៅកាន់គេហដ្ឋាននៅភូមិបឹងកុកវិញដោយបន្សល់ដានជើងនៅលើដីខ្សាច់។ដោយសារតែខ្ញុំបានស្តាប់បទចំរៀងរបស់លោកតា ស៊ិន ស៊ីសាមុត១បទ ទើបខ្ញុំខំព្យាយាម ប្រឹងប្រែងមកដល់ទីនេះ! ទីនេះកាលពី៥០ឆ្នំាមុនក្នុងបទចំរៀងរបស់គាត់ នឹងទីនេះ៥០ឆ្នំាក្រោយក្នុងសម័យសកលភាវូបនីយកម្មឆ្នំា ២០១៤នេះ តើមានការប្រែប្រួលយ៉ាងណាខ្លះ សូមប្រិយមិត្តទៅទស្សនាទីនោះកុំបីខាន!

រូបភាព

មើលឃើញកោះប៉ែនពីដែនដីគោក

រូបភាព

ខ្ញុំនិងអ្នកស្រុកម្ចាស់ខេត្ត

រូបភាព

ព្រះអាទិត្យបញ្ចេញពណ៍ក្រហម

រូបភាព

ឆ្នេរខ្សាច់បាតទន្លេ

រូបភាព

ស្ពានប្រដឹសឬស្សី

 

 

 

 

 

 

Advertisements

2 thoughts on “ទឹកដីកោះប៉ែន,ថ្ងៃចូលឆ្នំាចិននាឆ្នាំ ២០១៤

  1. តាម៉ាប់ចោលស្រុកដល់ទៅ ៧ឆ្នំាផង!!! ខ្ញុំទើបតែមកដល់ភ្នំពេញកាលពីម្សិលម៉ិញសោះ នឹកកំពង់ចាមខ្លំាងណាស់ ហើយចង់ត្រឡប់ទៅវិញអោយបានម្តងទៀត។ ខ្ញុំអត់មានធ្វើការអ្វីនៅទីនោះទេ គ្រាន់តែចាញ់បោកសំនៀងកវីលោកតាសាមុតបណ្តាលអោយទៅដល់ទីនេះ។ ទីនោះអត់មានឃើញដើមពុទ្រា វាលដុតពោត នឹងចម្ការថ្នំាអីសោះ!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s