បទចម្រៀងបូសា ណូវ៉ា,ចង្វាក់ដែលខ្ញុំស្រលាញ់បំផុត

យប់នេះខ្ញុំដេកមិនលក់ ក៍មានអារម្មណ៍ចង់មើលចំរៀងចាស់ៗពីសម័យសង្គមចាស់។ ខ្ញុំបានមើលនៅ ក្នុងយូធ្យូបផង និងវីដេអូក្នុងកុំព្យូទ័រខ្ញុំផង។ បទចំរៀងមត៏កដើមយប់នេះពិតជាពិរោះ លន្លង់លន្លោច អាចបបោសអារម្មណ៍ខ្ញុំអោយស្រាកស្រាន្តពីការនឿយហត់ នេះពីព្រោះតែ កវីតែងយ៉ាងចំណាប់រៀបរាប់ ពីធម្មជាតិដ៏ស្រស់ស្អាតក្នុងស្រុកភូមិហ្នឹង ជាពិសេសកវីលួចរៀបរាប់ពីសម្រស់ស្ត្រីក្រមុំក្នុងភូមិហ្នឹង។ ចាប់អារម្មណ៍ជាងគេ,តន្រ្តីករប្រគុំក្នុងបទចំរៀងនោះមានលក្ខណះស្មើរគ្នា មិនមែនជាភ្លេងទុក្ខសោក ហើយក៏មិនមែនជាភ្លេងសប្បាយហក់លោតទេ ដោយសារខ្ញុំមិនចេះតន្រី្តខ្ញុំមិនដឹងថាចង្វាក់ភ្លេងនេះប្រគុំ ដោយឧបករណ៍អ្វីខ្លះនោះទេ ប្រហែលជាមានស្គរ ព្យាណូ និងទ្រជាដើម។ តែខ្ញុំបានឮពិធីការិនី និងអ្នក ស្រាវជ្រាវថាជាចង្វាក់ភ្លេង បូសាណូវ៉ា។ ខ្ញុំកាន់តែឆ្ងល់ថាសូរពាក្យនេះដូចមែនមែនជាភាសាខ្មែរទេ ហាក់ដូចជាចង្វាក់ភ្លេងបរទេស។ ខ្ញុំពិតជាចង់ដឹងពីប្រវត្តិភ្លេង ឧបករណ៍ដែលគេប្រគុំ ហើយនៅក្នុងឆ្នំា ២០១៤ នេះបទចង្វាក់ភ្លេងបូសាណូវ៉ានៅតែការគំាទ្រពីអ្នកសា្តប់ដែរឬទេ? ហើយបើវាជាបទភ្លេងបរទេស មែន ខ្ញុំចង់ស្តាប់បទជាភាសាអង់គ្លេស ឬភាសាបារំាង និងភាសាជប៉ុនដែលមានលក្ខណះជាបូសាណូវ៉ា។ បើមិនដឹងពីប្រវត្តិចង្វាក់ភ្លេងនេះ ខ្ញុំមិនដេកមិនលក់ឡើយព្រោះថាខ្ញុំស្រឡាញ់ចង្វាក់ភ្លេងនេះ ជាពិសេស បទចំរៀងរបស់លោកតាស៊ីន ស៊ីសាមុតមួយចំនួនដូចជាបទ “យីហ៊ុបបៃលិន” “ចុកឈាមនៅប៉ៃលិន” “ឳ ស្ទឹងសង្កែ” “អនុវស្សាវរីយិ៍វត្តដំរីស” ហើយបទខ្លះទៀតច្រៀងដោយអ្នកនាងប៉ែន រ៉នដូចជាបទ “ជំនោរត្រ ជាក់” ហើយមានមួយបទទៀតច្រៀងដោយអ្នកនាង រស់ សេរីសុទ្ឋាគឺបទ”អន់ចិត្តរឿងអ្វី?”។ ខ្ញុំគិតថា មានបទចំរៀងមួយចំនួនដែលខ្ញុំចូលចិត្តដែលច្រៀងទាក់ទង ទៅនឹងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន ក៍ជា ចង្វាក់បូសាណូវ៉ាដែរ តែខ្ញុំមិនទាន់ច្បាស់ចំាស្រាវជ្រាវសិន។ ថ្វីត្បិតតែសម្លេងខ្ញុំមិនមានអំណោយផល នឹងគ្មានទេព្យកោសល្យ តែខ្ញុំពិតជាចង់ហាត់ច្រៀងបទចង្វាក់បូសាណូវ៉ាខ្លំាងណាស់។

ឥឡូវនេះខ្ញុំចង់បង្ហាញអ្នកអាន និងអ្នកសិក្សាអំពីប្រភពរបស់ចង្វាក់បូសាណូវ៉ានេះ ដែលអធិរាជសំលេង និងអធិរាជនីសម្លេងមាស់ និងរៀមច្បងតារាចំរៀងដទៃទៀត តែងយកមកច្រៀងកាលពីទស្សតវត្សឆ្នំា ៥០ដល់ឆ្នំា៧០។

បទចម្រៀង យីហ៊ុបប៉ៃលិនរបស់លោកតាស៊ីន ស៊ីសាមុត

បទចម្រៀង អនុស្សាវរីយវត្តដំរីសរបស់លោកតាស៊ីន ស៊ីសាមុត

បទចម្រៀង ចុកឈាមនៅប៉ៃលិនរបស់លោកតាស៊ីន ស៊ីសាមុត

បទចម្រៀង ជំនោរត្រជាក់របស់អ្នកនាង ប៉ែន រ៉ន

១. ប្រភពដើមរបស់ចង្វាក់បូសាណូវ៉ា

បូសាណូវ៉ាគឺជាចង្វាក់ភ្លេងដែលមានកំណើតក្នុងប្រទេសប្រេស៊ីល ដែលជាប្រទេសស្តេចបាល់ទាត់។ ដែលបទចំរៀងនេះបានល្បីល្បាញ នឹងមានប្រជាប្រិយភាពខ្លំាងក្នុងឆ្នំា ១៩៥០ និងឆ្នំា ១៩៦០។ ហើយសព្វថ្ងៃបទភ្លេងនេះបានក្លាយជាចង្វាក់ភ្លេងរបស់ប្រទេសប្រេស៊ីលមួយដែលសាយភាយនៅក្រៅ ប្រទេស។ ពាក្យថា បូសាណូវ៉ានេះមានន័យថា “និន្នាការថ្មី”។ ដោយសារតែមានការបញ្ចូលគ្នារវាងបទ ស្សាស់ និងចង្វាក់ សាំបា ចង្វាក់បូសា ណូវ៉ានេះទទួលការពេញនិយមភ្លូកទឹកភ្លូកដីក្នុងឆ្នាំ ១៩៦០ ជា ពិសេសពួកយុវវ័យ​ ​និងនិស្សិតសាកលវិទ្យាល័យ។

២.ឧបករណ៍

ហ្គីតាបុរាណ, ព្យាណូ, ស្គរ(ឬឧបករណ៍សំរាប់គោះ) និងខ្សែអក្សរ

អស់រយះពេលជាច្រើនឆ្នំាមកនេះបទ បូសា​ ណូវ៉ានេះបានក្លាយជាឬសគល់ដ៏សំខាន់របស់តន្រ្តី ស្សាស់ និងប្រជាជាតិប្រេស៊ីលដែលបានជះឥទ្ឋិពលក្លាយជាតន្ត្រីពេញនិយម និងក្លាយប្រភពនៃចង្វាក់ភ្លេងដទៃ ទៀត។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s