ម៉ោង ៣រសៀលនៅឌ្រីមលែន

ប្លក់ដទៃទៀតគេ មានប្រធានបទៗល្អសំរាប់សរសេរទាក់ទាញអ្នកអានភ្លូកទឹកភ្លូកដី ចំនែកប្លក់ខ្ញុំវិញគ្មាន ប្រធានបទអ្វីក្រៅពីការដើរកំសាន្តនោះទេ។ដល់ពេលសរសេរតែអំពីដំណើរទេសចរណ៍ពេក ចង់ខ្មាស់អ្នក អានទៅវិញ។ តែកុំអោយស្ងាត់ក្នុងភូមិវើតប្រេសពេក ហើយជួយលើកដម្កើងអក្សរ និងភាសាខ្មែរនៅ លើបណ្តាញ កុំអោយមានបរិមាណតិចជាងអក្សរភាសាដទៃទៀត ដូចជា អង់គ្លេស​ បារំាង ចិន ជប៉ុន និងថៃជាដើម ល្អឬក៏មិនល្អ ក្នុងថ្ងៃនេះខណះខ្ញុំកំពុងតែស្តាប់បទចំរៀងស្នេហាជាតិ របស់លោក សុះ ម៉ាត់ ក្នុងឆ្នំា១៩៧២ បណ្តើរ ក៍ចង់ចែករំលែកអំពីសួនកម្សាន្តដ៏ធំតែមួយគត់នៅស្រុកខ្មែរយើងគឺ ឌ្រីមលែន។ទោះបីជាមិនទាន់សម័យ ឬមានភាពទាក់ទាញបេះដូងមនុស្សគ្រប់គ្នាយ៉ាងខ្លាំងក្លាដូចជា សួនកម្សាន្តឌីសនេលែននៅរដ្ឋអារីសូណាសហរដ្ឋអាមេរិក ឬនៅទីក្រុងតូក្យូប្រទេសជប៉ុនក៏ដោយក៏ ឌ្រីមលែនដ៏ក្នុងទីក្រុងភ្នំពេញជាសួនកម្សាន្តដ៍ពេញនិយមបំផុតសំរាប់យុវវ័យ និងជនបរទេស។

វាជាលើកទី ១ហើយដែលខ្ញុំមកទីនេះនាពេលរសៀលខ្ទង់ម៉ោង ៣ដែលអនុញ្ញាតិអោយខ្ញុំអាចគយគន់រូប ចម្លាក់ អាចឃើញធម្មជាតិពណ៍ខៀវខ្ចី ព្រមទំាងអាចឃើញឧបករណ៍ជិះកម្សាន្ត និងបានឃើញអ្នកទេស ចរណ៍ដទៃទៀតនៅទីនេះបានច្បាស់។ជាដំបូងខ្ញុំបានចូលទៅលេង សួនវង្វេងដើម្បីអោយវង្វេងជ្រៅក្នុង ព្រៃ តែចុងក្រោយមានវង្វេងឯណា៎!  បន្ទាប់មកខ្ញុំបានទៅមើលរូបគំនូរ ដែលមានអត្ថន័យស្នេហាហើយ បានថតរូបបាន ២,៣សន្លឹកទីនោះ។ បន្ទាប់គឺបានចូលទៅក្នុងសួនមេអំបៅដែលមានត្រីតូចធំកំពុងតែ ហែលក្នុងអាងយ៉ាងសប្បាយរីករាយ ខណះខ្ញុំមានអារម្មណ៍ក្តៅស្អុះស្អាប់ ដោយសារតែកម្តៅថ្ងៃខ្លាំងពេក នេះមកពីខ្ញុំខុសគេ មកកម្សាន្តខុសវេលា ខណះអ្នកដទៃទៀតគេមកកន្សាន្តក្នុងពេលរាត្រី។ តែយ៉ាងណា ក៏សួនមេអំបៅនេះ មានភាពវិសេសវិសាលជាងគេ ព្រោះទីនោះមានម្លប់ដ៏ត្រជាក់ ដែលផ្តល់អំណោយ ផលដល់អ្នកមកលេងកម្សាន្ត។ ខ្ញុំក៏បានចាកចេញទៅវិញទំាងថ្ងៃរសៀលក្តៅបន្ទាប់ពីថតរូបផ្តិតយក ទេសភាពស្អាតៗ ដើម្បីទុកជាអនុស្សាវរីយ៍សំរាប់មើលទៅថ្ងៃក្រោយ។ ខ្ញុំពិតជាស្រលាញ់ទិដ្ឋភាព និងការរចនាសួននៅទីនេះខ្លាំងណាស់ ហើយប្រាថ្នាមកលេងទីនេះបានម្តងទៀតបើមានឳកាស។ ហើយ ខ្ញុំក៍ប្រាថ្នាទៅលេងសួនកម្សាន្តឌីសនេលែននៅតូក្យូរបស់លោក វ៉ុល ឌីសនេផងដែរ បើខ្ញុំពិតជាបានទៅ លេងប្រទេសជប៉ុននាថ្ងៃណាមួយ។

រូបភាព

ឆ័ត្របំាងព្រិលមិនមែនបំាងភ្លៀងទេ!

រូបភាព

សំបុកផែនឃ្វីន

រូបភាព

សាកក្បាច់គុណជាមួយ ស្បៃដើរមែន!

រូបភាព

ឆ្លៀតថតមុខវំាង១សិន មុនទៅឌ្រីមលែនដ៍

 

Advertisements

3 thoughts on “ម៉ោង ៣រសៀលនៅឌ្រីមលែន

  1. កំពុងតែខូចចិត្តព្រោះគ្មានភ្ញៀវចូលលេងផ្ទះ តែបានកញ្ញាម្នាក់ចូលមកលេង ហើយចុច Like អរពេកស្ទុះទៅទទួលចង់បាក់ក!

  2. ร้อยไหม ศัลยกรรมร้อยไหมใบหน้าเรียว ยกกระชับ เสริมจมูก ต้อง ชญาคลินิค คลินิกผิวพรรณ ความงาม ร้อยไหมปรับรูปหน้า
    ร้อยไหม V SHAP / ผิวขาวใสด้วยทรีตเมนท์

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s