កំពង់ចាម,ទីក្រុងម៉ាសីយ៍ស្រុកខ្មែរ

កំពង់ចាមដែលស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា តាមដងទន្លេមេគង្គដែលស្ថិតនៅចម្ងាយ១២៤ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ឬក៍ចំនាយពេល៥ម៉ោងកន្លះបើជិះតាក់ស៊ីពីជ័យសែនស្រុកកំនើតខ្ញុំទៅ គឺជាខេត្តមួយដែលមានភាពទាក់ទាញអារម្មណ៍ខ្ញុំជាខ្លំាងតាំងពីថ្ងៃដំបូងដែលខ្ញុំបានមកដល់ខេត្តនេះជា ពិសេសគឺទីក្រុងកំពង់ចាមតែម្តង។ តើភាពទាក់ទាញទំាងនោះមានអ្វីខ្លះ? ជាទីក្រុងទេសចរណ៍ដែលសំ បូរទៅដោយតំបន់ប្រវត្តិសាស្ត្រដូចជាភ្នំប្រុសភ្នំស្រី ប្រាសាទនគរបាជ័យ ហើយក៏មានរម្មណីយដ្ឋាន ធម្មជាតិមួយចំនួនដូចជា ឆ្នេរខ្សាច់កោះប៉ែន មាត់ទន្លេមេគង្គ និងមាត់ឃ្មួងជាដើម។ ជាទីក្រុងពាណិជ្ជកម្ម និងសេដ្ឋកិច្ចដូចជា ផ្សារធំកំពង់ចាម ផ្សារបឹងកុកដែលមានការលក់ទិញ ដោះដូរទំនិញយ៉ាងមមាញឹក ដែលជាចរន្តសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងខេត្តនេះ។ ខេត្តនេះក៏មានប្រជាជនយ៉ាងច្រើនកុះករ ដែលស្ថិតក្នុង លំដាប់ខេត្តថ្នាក់លេខពីរទូទំាងប្រទេសកម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ។ ជាខេត្តសំបូរ ដំណំាឧស្សាហកម្ម និងដើមឈើហូបផ្លែ(ព្រោះតែដីក្រហមសម្បូរទៅដោយជីរជាតិ) ដូចជាកៅស៊ូ ម្រេច ក្រចៅ ធុរ៉េន ខ្នុរ ស្វាយ ក្រូច ប័រ និងចេកជាដើម។ ជាខេត្ត ពូកែខាងវិស័យអប់រំ ដែលមានតំាងពីថ្នាក់មត្តេយ្យរហូតដល់ សាកលវិទ្យាល័យ ដែលបានបណ្តុះបណ្តាលធនធានមនុស្សល្អៗជាច្រើន។ ជាមណ្ឌលដែលអ្នកដឹក នំានយោបាយល្បីៗនំាគ្នាមកប្រកួតប្រជែងឈរឈ្មោះជាតំណាងក្នុងការបោះឆ្នោត។ ជាខេត្តដែលមាន ស្ពានវែងជាងគេលំដាប់ទី២ក្នុងប្រទេសកម្ពុជា គឺស្ពានគីស្សូណាឆ្លងកាត់ទន្លេមគង្គអំណោយឥតសំនង របស់ប្រទេសជប៉ុន ។

តែអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេក្នុងចំណោមភាពទាក់ទាញទំាងនោះគឺសំនង់និង ស្ថាបត្យកម្មដែល សាងសង់តំាងពីសម័យអាណានិគមបារំាង។ក្នុងនោះមានអាគារវិទ្យាល័យព្រះសីហនុ ដែលសង់ក្នុង អំឡុងឆ្នំា ១៩៤០ ដែ់លជាវិទ្យាល័យដ៍ល្បីល្បាញក្នុងខេត្តកំពង់ចាម និងប៉មនៅមាត់ទន្លេដែលធ្លាប់ ជាកន្លែងដាក់ភ្លើងសញ្ញា បង្ហាញទិសដៅនាវាដែលកំពុងតែចរាចរណ៍លើផ្ទៃទន្លេជាដើម។

ខ្ញុំចង់ហៅទីក្រុងនេះថាជាទីក្រុងប៉ារីស្រុកខ្មែរ តែគិតឃើញដល់ខេត្តបាត់ដំបងដែលនៅសល់សំនង់ ស្ថាបត្យកម្ម និងមជ្ឈមណ្ឌលបារំាងច្រើនជាង ទើបខ្ញុំសុំហៅខេត្តនេះថាជាទីក្រុងម៉ាសីយ៍ (Marseille) ស្រុកខ្មែរចុះ។ ម៉ាសីយ៍គឺជាទីក្រុងធំទីបីនៅក្នុងប្រទេសបារំាង ហើយវាជាមជ្ឈមណ្ឌលជំនួញដ៍សំខាន់នៅក្នុងតំបន់។ លើសពីនោះទៅទៀតជាគឺជាពិភពកំពង់ផែដ៏ចម្បងក្នុងប្រទេសបារំាងដែលជាប់ នឹងសមុទ្រមេឌីទែរ៉ានេ ដូចទៅនឹងកំពង់ចាមស្រុកខ្មែរយើងដែលជាក្រុងធំលំដាប់ទី៣ ឬទី៤ ហើយក៏ជាមជ្ឈមណ្ឌលរកស៊ីដ៏ សំខាន់ក្នុងប្រទេសកម្ពុជាដែរ ខណះពេលដែលម៉ាសីយ៍សំបូរកំពង់ផែព្រោះជាប់នឹងសមុទ្រមេឌីទែរ៉ានេ រីឯកំពង់ចាមវិញក៏ជាប់ នឹងទន្លេមេគង្គដែលជាទន្លេវែងជាងគេទី១២លើពិភពលោក ហូរកាត់៦ប្រទេស ដែលជាគមនាគមន៍ផ្លូវទឹកដ៏សំខាន់។កាន់តែដូចគ្នាថែមទៀតនោះគឺម៉ាសីយ៍ជា ទីក្រុងនិយាយភាសា បារំាងដែលកំពង់ចាមក៍ស្ថិតនៅក្នុងចំណោមទីក្រុងហ្វ្រង់កូហ្វូនីប្រើប្រាស់ភាសា បារំាងជាភាសាទីពីរដែរ។ ដោយមិនគិតពីយុវសិស្សបច្ចុបន្នមួយចំនួននេះទេ ចាស់ៗសម័យមុនភាគច្រើនអាចនិយាយភាសា និង សរសេរអក្សរបារំាងបាន។ នេះទាក់ទងនឹងប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាធ្លាប់ស្ថិតក្រោមអាណា និគមបារំាងរអស់រយះពេលជិត ១០០ឆ្នំា តំាងពីឆ្នំា ១៨៦៣ ដល់ឆ្នំា ១៩៥៣។ តួយ៉ាងវិទ្យាល័យព្រះសីហនុបានក្លាយជាថ្នាលបណ្តុះបណ្តាលភាសាបារំាង និងវប្បធម៍បារំាងយ៉ាង សកម្មដូចទៅនឹងវិទ្យាល័យព្រះស៊ីសុវត្តិក្នុងទីក្រុងភ្នំពេញ ឬវិទ្យាល័យព្រះមុនីវង្សក្នុងខេត្តបាត់ដំបងដែរ។ យើងអាចរៀនភាសាបារំាងនៅទី នេះតំាងពីថ្នាក់ទី ៧នាអនុវិទ្យាល័យរហូតដល់ថ្នាក់ទី ១២នៃវិទ្យាល័យ តាមរយះ ការចុះឈ្មោះចូលរៀនក្នុងថ្នាក់ប៊ីឡំាង(ថ្នាក់ពីរភាសា)។

បើយើងធ្វើបណ្តើរតាមបណ្តោយមាត់ទន្លេក្រោមស្ពានគីស្សូណាឆ្ពោះមកផ្សាររាត្រី យើងឃើញហាងតូច ធំ ខ្ពស់ទាបមានដូចជាហាង កាហ្វេ ភោជនីដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ រង្គសាលកំសាន្តជាច្រើ​ន តំរៀបគ្នាជាជួរដូចក្រឡាចត្រង្គដែលម្ចាស់ហាងទំាងនេះជាជនជាតិបារំាង ហើយភ្ញៀវទេសចរចាស់ក្មេង ប្រុសស្រីដែលកំពុងតែមកកំសាន្តសប្បាយអង្គុយសង់ទីម៉ង់ស្រូបយកខ្យល់ទន្លេ នឹងគយគន់ទិដ្ឋភាព ក្នុងផ្ទៃទន្លេទំាងនេះភាគច្រើនក៏ជាជន ជាតិបារំាងដែរ។ បើជនជាតិផ្សេងក៏ជាជនជាតិជាជនជាតិ ស្វីស បែលហ្សិក ម៉ូណាកូ ហើយបើជនបរទេសស្បែកខ្មៅវិញភាគច្រើនជាជនជាតិ អាស្សេរី កូតឌីវ័រ និងហ្កា បុងជាដើម ដែលជនបរទេសទំាងនេះ ក៏ជាជនជាតិរបស់ប្រទេសនិយាយភាសាបារំាងដែរ។ ដោយ សារតែមានជនជាតិបារំាង ទំាងភ្ញៀវទេសចរ ទំាងម្ចាស់អាជីវកម្ម ទំាងទីប្រឹក្សាស្ថាប័នរដ្ឋ ទំាងមន្ត្រីអង្គ ការក្រៅរដ្ឋាភិបាល​ ទំាងគ្រូបង្រៀននំាគ្នាមករស់នៅក្នុងខេត្តកំពង់ចាមនេះយ៉ាងច្រើនកុះករ ដូច្នេះហើយ ទើបយុវជនក្នុងខេត្តនេះនំាគ្នា រៀនភាសាបារំាងច្រើនជាងភាសាអង់គ្លេសទៅទៀត ពីព្រោះពួកគេគិតថាភាសា នេះនឹងមានទីផ្សារកាងារល្អ ហើយច្រើនជាងភាសាដទៃ។

បើចង់លឺសំនៀងជាភាសាបារំាងទាល់តែទៅប៉ារី,ស្រុកបារំាង តែចង់បញ្ជាក់ថា នៅតាមដងផ្លូវក្នុងក្រុង កំពង់ចាមក៍អាចលឺសំនៀងជាភាសាបារំាងបានដែរ។ មិនចំាបាច់ទៅប៉ារី ឬម៉ាសីយ៏នាស្រុកបារំាងទេ។ តួយ៉ាងកាលពីឆ្នំា ២០១៣ ខ្ញុំនំាងប្អូនៗ អ្នកភូមិបឹងកុក៤,៥នាក់ទៅហែលទឹកក្នុងអាងមួយនាសណ្ឋាគារ ៧មករា។ មិនទាន់ចុះទឹកផងស្រាប់តែឃើញយុវតីបារំាងរូបស្រស់ ២,៣ នាក់កំពុងតែហែលទឹក នៅទីនោះមុនពួកយើងទៅទៀត។​ ហេតុតែចង់ស្វាគមន៍ពួកគេ ខ្ញុំក៍ខំប្រឹងនិយាយ ភាសាបារំាងដែល ទើបតែចេះពីក្មេងប៉ុន្មាននាក់អំបិញម៉ិញយ៉ាងតតាក់តតុបថា “Bonjour. Comment ça va. Comment tu t’appelle “. ស្រាប់តែនាងឆ្លើយមកខ្ញុំ វិញញាប់ស្អេក នឹងមិនដឹងថាអត្ថន័យរបស់វាយ៉ាងដូចម្តេច? តើអ្នកទំាងអស់គ្នាគិតថាទីក្រុងកំពង់ចាមមួយនេះជាទីក្រុងម៉ាសីយ៍(Marseille)នៅស្រុកខ្មែរ ដូចខ្ញុំទេ?

រូបភាព

នៅគេហដ្ឋានមួយនាទីក្រុងម៉ាសីយ៍កំពង់ចាម

1743550_657179944323857_839240813_n

វិថីឆ្ពោះទៅកោះប៉ែន

កោះប៉ែនមុនថ្ងៃរៀបលិច!

1005391_657174300991088_1165121137_n

លើឡានក្រុងពីទីក្រុងម៉ាសីយ៍ទៅភ្នំពេញវិញ

សូមមេត្តាទស្សនាបទចំរៀង៣បទអំពីខេត្តកំពង់ចាមខាងក្រោមនេះ៖

១. ស្រណោះភ្នំស្រី បកស្រាយដោយបុរសសារិកាលិនថោង សុះ ម៉ាត់

២. អនុស្សាវរីយ៍កំពង់ចាម បកស្រាយដោយអធិរាជសំលេងមាស ស៊ិន ស៊ីសាមុត

៣. ភ្នំពេញនឹកកំពង់ចាម បកស្រាយដោយអ្នកចំរៀងសម្លេងធ្ងន់ ប៊ុន សក្តិ

Advertisements

3 thoughts on “កំពង់ចាម,ទីក្រុងម៉ាសីយ៍ស្រុកខ្មែរ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s