ប៊ីឡំាង,ថ្នាក់ពីរភាសានៅវិទ្យាល័យព្រះសីហនុ

នៅក្នុងប្រកាសមួយកាលពីលើកមុនខ្ញុំបានសរសេរស្តីអំពី“កំពង់ចាម,ទីក្រុងម៉ាសីយ៍នៅស្រុកខ្មែរ”ខ្ញុំបានរៀបរាប់ត្រួសៗ អំពីថ្នាក់ប៊ីឡំាងក្នុងវិទ្យាល័យព្រះសីហនុ ដែលជាថ្នាលបណ្តុះបណ្តាលអំពីភាសាបារំាងនិងវប្បធម៍បារំាងក្នុងខេត្តកំពង់ ចាមដែលធ្វើអោយខេត្តនេះស្ទើរតែក្លាយជាទីក្រុងម៉ាសីយ៍(Marseille)ក្នុងប្រទេសបារំាង។ ចំនែកនៅក្នុងប្រកាសលើក នេះទោះបីជាខ្ញុំមិនមានប្រវត្តិកាលឬខ្ញុំមិនមែនជាសិស្សប៊ីឡំាងក៍ដោយ ក៍ខ្ញុំអាចរៀបរាប់លម្អិតខ្លះៗអំពីថ្នាក់ប៊ីឡំាងក្នុង វិទ្យាល័យព្រះសីហនុ ដែលចំនេះដឹងអំពីប្រធានបទនេះ គឺដឹងតាមរយះការនិទានប្រាប់ពីមិត្តភ័ក្តិខ្ញុំម្នាក់ ដែលជាអតីត សិស្សថ្នាក់ប៊ីឡំាងក្នុងវិទ្យាល័យនេះកាលពីឆ្នំាសិក្សា ២០០១២០០៧ និងតាមរយះការសាកសួរសិស្សថ្នាក់ទី ១១នៃថ្នាក់ ប៊ីឡំាងនៃឆ្នាំសិក្សា២០១៤នេះ។

ថ្នាក់ប៊ីឡំាងនេះមានពីរវេនទំាងព្រឹកនឹងល្ងាចដែលមានមុខវិជ្ជាវិទ្យាសាស្ត្រមួយចំនួនដូចជា គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យាគឺរៀនជាភាសាបារំាង។ តាមធម្មតាថ្នាក់ប៊ីឡំាងនេះមានតែពីរថ្នាក់ទេគឺថ្នាក់ “A”និងថ្នាក់ “B” ដែលជាថ្នាក់ បណ្តុំទៅដោយសិស្សពូកែៗ។ ដើម្បីអាចចូលរៀនក្នុងថ្នាក់ “A” និង”B”នេះបានទាល់តែកំណត់ត្រាអ្នកនោះរៀន​ពូកែរៀងរាល់ខែចន្លោះពីលេខ១ ដល់ពីលេខ៥តំាងពីកំរិតបឋមមក។ ថ្នាក់ប៊ីឡំាងក្នុងវិទ្យាល័យព្រះសីហនុនាខេត្តកំពង់ ចាមនេះ មានទំនាក់ទំនងវប្បធម៍យ៉ាងជិតស្និតជាមួយ លីសេដេកាត Lycée français René Descartes ដែលជា សាលាបារំាងឯកជនដ៍ល្បីល្បាញក្នុងប្រទេសកម្ពុជាដែលមានទីតំាងជិតវត្តភ្នំនាទីក្រុងភ្នំពេញ។ ហើយសាលាដេកាត នេះមានប្រវត្តិសាស្ត្រល្បីល្បាញយូរលង់ណាស់មកហើយ ព្រមទំាងមានមនុស្សដែលមានកិត្តិស័ព្ទល្បីៗ បានបញ្ចប់ ពីសាលានេះមានចំនួនច្រើនដូចជាសម្តេចយាយ នរោត្តម មុនីនាថសីហនុ បុត្រីរបស់ព្រះបាទនរោត្តម សីហនុម្ចាស់ក្សត្រី នរោត្តម អារុណរស្មីនិងអ្នកចម្រៀងវ័យក្មេងសម្លេងសូប្រាណូបុស្បា ប៉ាន់ជាដើម។កូនសិស្សនៅថ្នាក់ប៊ីឡំាងនៃវិទ្យា ល័យព្រះសីហនុតែងតែមានឳកាសមកប្រកួតបាល់ស្កេតរីករាយជាមួយសិស្សជនជាតិបារំាងក្នុងលីសេដេកាតនេះ។ បន្ទាប់ពីការប្រកួតចប់មានការជប់លៀងពិសារអាហារបារំាងជាច្រើនប្រភេទ ដែលសិស្សមកពីខេត្តកំពង់ចាមខ្លះ មិនចេះ ញុំាម្ហូបតាមបែបអឺរ៉ុបដូចនេះទេ។ រៀងរាល់ខែមិនាមានពីធីបុណ្យយ៉ាងឧឡារិកមួយឈ្មោះថាបុណ្យទិវានៃប្រទេស និយាយភាសាបារំាង​ឬបុណ្យឡាហ្វ្រង់កូហ្វូនី ដែលកូនសិស្សថ្នាក់ប៊ីឡំាងទំាងអស់តំាងពីថ្នាក់ទី៧ដល់ទី ១២ជួបជុំគ្នា ស្លៀកពាក់យយ៉ាងស្អាតបាតមកចូលរួបពិធីបុណ្យនេះ ដែលមានតំាងពីសំដែងរឿងប្រជាប្រិយខ្មែរនិយាយភាសាបារំាង មានការប្រឡងចម្រៀងជាភាសាបារំា​ងមានការប្រគុំតន្ត្រីចម្រៀងជាភាសាបារំាង មានសម្តែងស្លៀកពាក់ បែបបារំាង និងមានការពិសាភោជនីយហារដែលមានម្ហូបចំរុះបារំាងខ្មែរជាដើម។​ ពិធីបុណ្យនេះមិនមែនប្រារព្ឋ តែក្នុងវិទ្យាល័យ ព្រះសីហនុនាខេត្តកំពង់ចាមប៉ុណ្ណោះនោះទេ គឺគ្រឹះស្ថាននានានិយាយភាសាបារំាងក្នុងទីក្រុងភ្នំពេញ ក៍មានការប្រារព្ឋ ពិធីនេះដូចគ្នាដែរ។ នៅពេលដែលរៀន ចប់ថ្នាក់ទី៩ និងទី១២ ឬក្នុងពេលប្រលងថ្នាក់ជាតិទំាងពីរកំរិតនេះរួចហើយ ក្រសួងអប់រំយុវជន និងកីឡាបានប្រគល់ជូន វិញ្ញាបនបត្របញ្ចាក់ការសិក្សាជូន ហើយវាក៏ខុសពីសិស្សដទៃទៀតត្រង់ថា សិស្សថ្នាក់ប៊ីឡំាងប្រលងឌីប្លូមពីរដង និងបាក់ឌុបពីរ ដង ព្រោះលើកទី១ គឺប្រលងដូចសិស្សទូទៅ ចំនែកឯលើកទី២ គឺប្រលងជាភាសាបារំាង។ មកទល់ឆ្នំា២០០៧ ថ្នាក់ប៊ីឡំាង នៅក្នុងវិទ្យាល័យព្រះសីហនុនាខេត្តកំពង់ចាមនេះ មានការលូតលាស់និងមានគុណភាពក្លំាងក្លាល្អណាស់។ តែមកដល់ឆ្នំា ២០១៤នេះ ខ្ញុំមិនដឹងថា តើថ្នាក់ប៊ីឡំាង នៅវិទ្យាល័យព្រះសីហនុនៅដូចដើមដែរឬយ៉ាងណា?

រូបភាព

លីសេដេកាត ខាងក្រោយ NUM

រូបភាព

លីសេព្រះសីហនុ,ខេត្តកំពង់ចាម

Advertisements

6 thoughts on “ប៊ីឡំាង,ថ្នាក់ពីរភាសានៅវិទ្យាល័យព្រះសីហនុ

  1. ខ្ញុំជាសិស្ស ក្លាសប៊ីឡាំងនេះ កាលពីឆ្នាំសិក្សា ២០០១ ដល់ ២០០៧ ។ ពេលវេលាប្រែប្រួល​លឿន​ណាស់ ។

    • អូហូ! តាម៉ាប់ជាសិស្សថ្នាក់ប៊ីឡំាងជំនាន់ ២០០១-២០០៧ទេតើ។ ប្រហែលជាចេះបារំាងច្រើនហើយ! សូមជួយបង្រៀនផង! 🙂 ត្រូវហើយ ពេលវេលាពិតជាដើរលឿនណាស់ ជីវិតយើងក៍កាន់តែចាស់ មិនមែនកូនសិស្សថ្នាក់ប៊ីឡំាងទៀតទេ។

      • បារាំងចូលត្រឡោកអស់ហើយ ព្រោះឥតបានប្រើប្រាស់​ក្រោយ​ចប់​វិទ្យាល័យ ចេះ​តែ​អង់គ្លេស ចង់​ភ្លេច​ខ្មែរ​ទៀត ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s