១យប់១ថ្ងៃនៅខេត្តភាគពាយព្យ

បើប្រៀបទៅនឹងខេត្តកំពង់ចាមបាត់ដំបងខ្ញុំមិនសូវស្គាល់ប៉ុន្មានទេ។ថ្វីត្បិតតែខ្ញុំធ្លាប់ ទៅកាន់ខេត្តភាគនីរតីនេះពីរដងក៍ដោយតែរយះពេលខ្លីណាស់គឺទំាងពីរលើកខ្ញុំដេក ផ្លូវតែមួយយប់ប៉ុណ្ណោះ។ដំណើរលើកទី២ទៅកាន់ខេត្តនេះដែលជាដំណើរធ្វើអោយ ខ្ញុំ បន្សល់ ទុកនូវអនុស្សាវរីយ៍ច្រើនជាងគេ។ វាជាដំណើរដោយ ចៃដន្យមិនបាន ត្រៀមទុក្ខ ដែលមិត្តជនជាតិជប៉ុនម្នាក់ស្នើរខ្ញុំអោយជូនគាត់ទៅបាងកក,ប្រទេសថៃ តាមរយះឡានក្រុងកាត់តាមខេត្តបាត់ដំបង។ទៅដល់ទីក្រុងបាត់ដំបងខ្ទង់ម៉ោង ៣ និង៣០នាទី តែថ្ងៃនៅតែក្តៅខ្លំាង។មុនគេគឺខ្ញុំហៅម៉ូតូឌុបជិះទៅ ហាងតុកកែមួយ ដើម្បីជួលម៉ូតូវ៉ែវ ១ថ្ងៃ។ដែល១ថ្ងៃយើងចំណាយ៥ដុល្លារលើថ្លៃជួលនេះ។  គ្រាន់តែ បានម៉ូតូភ្លាម ខ្ញុំក្លាយជាតៃកុងភ្លែតដឹកមិត្តជប៉ុនទៅកាន់ភ្នំសំពៅ។ ខ្ញុំមិនសូវស្គាល់ ទឹកដីនៃខេត្តពាយព្យប៉ុន្មានទេ។ខ្ញុំជិះកាត់អាគារបារំាងដែលមានកំាភ្លើងធំៗដាក់ នៅក្លោងទ្វារចូលសាលាខេត្តហើយកំពង់តែមានបែរចុងកាណុងមករកខ្ញុំ។ តាមពិត នេះជាសាលាខេត្តបាត់ដំបងទេតើហើយក៍ជាសំណង់មិនបាននៅរបស់លោកម្ចាស់ ព្រោះតែលោកម្ចាស់ចាកចេញទៅនៅខេត្តបស្ចិមបុរីក្នុងប្រទេសថៃ។ ផ្លូវចូលទៅភ្នំ សំពៅគឺមានលក្ខណៈធម្មជាតិសុទ្ឋិដូចបទចំរៀងរបស់លោកតា ស៊ីន ស៊ីសាមុន និង រស់ សេរីសុទ្ឋាក្នុងទសវត្សទី ៦០ដូច្នេះដែរ។ វាជាលើកទី ១ហើយដែលខ្ញុំជិះម៉ូតូ ដោយខ្លួនឯងឡើងជំរាលភ្នំដ៏ចោតដូច្នេះ ហើយក៏ជាមេរៀនធ្វើអោយខ្ញុំក្លាហានជិះ ម៉ូតូឡើងភ្នំផ្សេងៗទៀតដូចជា ភ្នំបាសិតជាដើម។ នៅលើកំពូលភ្នំនេះខ្ញុំ និងមិត្ត ជប៉ុនដើរមើលទេសភាពលើខ្នងភ្នំសំពៅ ហើយចោលភ្នែកមើលទេសភាពនៅសង​ ខាងភ្នំសំពៅផង ដែលធ្វើអោយខ្ញុំកាន់តែស្រមើស្រម៉ៃដល់រឿងក្រពើអាធន់ នាងរំ សាយសក់ក្នុងរឿងព្រេងខ្មែរដែលបង្កើតអោយមានភ្នំសំពៅនេះ។ បន្ទាប់មកខ្ញុំចូល ថ្វាយបង្គំព្រះ មើលរូបគំនូរខ្លះៗលើជញ្ជំាងព្រះវិហារ។ ហើយខ្ញុំក៏ជូនមិត្តជប៉ុនទៅ ចាក់គម្ពីមើលជោគជតារបស់គាត់។ ព្រះអាទិត្រឡើងពណ៍ក្រហមរៀបអស្តង្គត យើងបានចាកចេញពីភ្នំសំពៅជាបន្ទាន់ដើម្បីទៅដល់រម្មណីយដ្ឋានប្រវត្តិសាស្ត្រភ្នំ បាណន់ដែលស្ថិតនៅចំងាយកន្លះម៉ោងពីផ្លូវបែកទៅភ្នំសំពៅ។ ភ្នំនេះជាអច្ឆរិយៈវត្ថុ ដ៍អស្ចារ្យមួយដែលមានអាយុកាលជាង ៩៦០ឆ្នំាមុនបេកតិភ័ណ្ឌពិភលោកប្រាសាទ អង្គរវត្តទៅទៀត។ ប្រាសាទភ្នំនេះត្រូវបានកសាងបញ្ចប់ដោយកំពូលអធិរាជចក្រ ភពខ្មែរព្រះបាទជ័យវរ្ម័នទី ៧ ដែលព្រះអង្គក៏ជាស្ថាបនិកកសាងប្រសាទដទៃទៀត ពាសពេញទឹកដីក្នុងប្រទេសកម្ពុជា ថៃ និងឡាវសព្វថ្ងៃ។ លើកំពូលភ្នំនេះមានក្លិនក្រ អូបប្រហើរទៅដោយផ្កាចំប៉ីដែលទើបតែដំាថ្មីៗនៅលើប្រាសាទដ៏ចំនាស់។ មានតែ ជនជាតិអឺរ៉ុបតែពីរនាក់ ខ្ញុំ និងមិត្តជប៉ុន៤នាក់ប៉ុណ្ណោះនៅលើកំពូលភ្នំដែលឃើញ ថ្ងៃពណ៍ក្រហមព្រាងៗកាន់តែទាបទៅៗ។ យើងបានត្រឡប់មកសណ្ឋាគារវីកតូរី យ៉ា ដែលជាសណ្ឋាគារដ៏ប្រណិតជាងគេ និងមានវ៉ាយហ្វៃតែមួយគត់ក្នុងខេត្តបាត់ ដំបងកាលពីដើមឆ្នំា ២០១១។ បន្ទាប់ពីមុជទឹកសម្អាតខ្លួនប្រាណរួចហើយក៍យើង នំាគ្នាទៅស្រស់ស្រូបអាហារពេលល្ងាចនៅភោជនីយដ្ឋានអូខេខាងកើតស្ទឹងសង្កែ។ នៅពេលជិះកាត់ស្ពានឆ្លងស្ទឹងសង្កែម្តង ខ្ញុំតែងតែឈប់សំចត់១នាទីលើស្ពាន ដើម្បី ឈរគយគន់ស្ទឹងសង្កែអោយបានអស់ចិត្ត។ជាពិសេសខ្ញុំចង់មើលអោយធ្លុះដល់ បាតស្ទឹងសង្កែដែលជាប្រភពមិនចេះរីងស្ងួតសំរាប់កវីជំនាន់នោះយកមកតែងរៀប រាប់អំពីស្ទឹងសង្កែ និងខេត្តបាត់ដំបង។ ត្រូវនឹងខ្ញុំជាអ្នកគំាទ្របទចំរៀងបុរាណពី សង្គមចាស់ផងខ្ញុំពិតជារំភើបនឹងមានមោទនភាពក្រៃលែង ដែលបានមកដល់ទឹកដី ដែលលោកតាស៊ីន ស៊ីសាមុត អ្នកនាងរស់ សេរីសុទ្ឋា អ្នកនាងហួយ​ មាស និងអ្នកចម្រៀងដទៃទៀតតែងតែបង្ហូរសំនៀង និងសម្តែង មនោសញ្ចេតនាយ៉ាង ជ្រាលជ្រៅអំពីវត្តអារាម ទឹកដីព្រៃព្រឹក្សា  ភ្នំ វាលស្រែ និងស្ទឹងសង្កែរបស់ខេត្ត បាត់ដំបង។ ម៉ោងជិត៨កន្លះ ទើបខ្ញុំនិងមិត្តជប៉ុនភ្ញាក់ពីដំនេក ហើយម្នីម្នារៀប ចំខ្លួន ប្រាណទៅពិសារអាហារពេលព្រឹកជិតបេនឡានក្រុង បន្ទាប់ពីសងមូតូទៅម្ចាស់ ហាងវិញ។ យើងបែកផ្លូវគ្នាហើយ ដែលខ្ញុំត្រូវត្រឡប់មកភ្នំពេញដើម្បីត្រឡប់មកថ្នា ក់រៀនវិញ ខណៈដែលមិត្តជប៉ុនទៅស្រុកជប៉ុនដោយស្នាក់នៅបាងកក១សប្តាហ៍ សិន។ បែកគ្នានៅបាត់ដំបងនេះជាថ្ងៃបែកគ្នាចុងក្រោយបង្អស់ទោះបីមិត្តជប៉ុនម្នាក់ នេះបានត្រឡប់មកភ្នំពេញវិញ ហើយបានក្លាយជាស្ថាបនិក និងជា CEO នៃក្រុមហ៊ុន ITនៅស្រុកខ្មែរមួយក៏ដោយ។

215769_206080746079419_2125740_n

មើលឃើញស្ពានចាស់ឆ្លងស្ទឹងសង្កែពីស្ពានថ្មី

217623_206090069411820_5890368_n

ភ្នំសំពៅមើលក្រោមទៅ

217410_206089492745211_6731251_n

វត្តអារាមនៅលើភ្នំសំពៅ

224993_206072919413535_7302484_n

ប្រាសាទភ្នំបាណន់ក្នុងខេត្តបាត់ដំបង

217250_206074552746705_8121954_n

រុក្ខជាងតិបៃតសងខាងកំាជណ្តើរឡើង

217588_206085419412285_817237_n

អាហារដ្ឋានមួយតាមបណ្តោយស្ទឹងសង្កែ

216101_206079119412915_5265634_n

អាម៉ុកបាត់ដំបងក្នុងភោជនីយដ្ឋានវីកតូរីយ៉ា

ជាចុងបញ្ចប់នៃប្រកាសនេះ ខ្ញុំសូមអញ្ចើញប្រិយមិត្តទស្សនាវីដែអូចំរៀងចំនួន ៤បទដែលច្រៀងរៀបរាប់អំពីអ្វីៗនៅក្នុងខេត្តបាត់ដំបងដោយតារាចម្រៀងដ៏ល្បី ល្បាញ និងនិពន្ឋដោយកវីមានថ្វីដៃក្នុងយុគមាសនៃចម្រៀង ខ្មែរក្រោមការដឹកនំា របស់ព្រះបាទនរោត្តម សីហនុ។

“លាស្ទឹងសង្កែ” ច្រៀងដោយអធិរាជសម្លេងមាសលោកតាស៊ីន ស៊ីសាមុត

” ខ្នងភ្នំសំពៅ” ច្រៀងដោយរាជនីសម្លេងមាសអ្នកនាង រស់ សេរីសុទ្ឋា

“វាសនាចំការសំរោង” ច្រៀងដោយពិធីករវិទ្យុសំម្លេងពិរោះអ្នកនាងហួយ មាស

“ដងស្ទឹងកាត់ភ្លុក” ច្រៀងដោយអ្នកចម្រៀងស្នេហាជាតិ អ៊ិន យ៉េង

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s