កំពង់ឆ្នំាង,ទឹកដីដ៍ចំណាស់

ថ្ងៃនេះខ្ញុំទៅលេងទឹកដីដ៍ចំណាស់មួយក្នុងប្រទេសកម្ពុជាគឺខេត្តកំពង់ឆ្នំាង ហើយនេះជា លើកទី២ហើយដែលខ្ញុំធ្វើដំណើរទៅកាន់ខេត្តនេះ​ដោយកាលពីលើកទី១ ខ្ញុំបានទៅជា មួយយុវជនមួយក្រុមមកពីអង្គការយុវសន្តិភាពដើម្បីសិក្សាតំបន់ប្រវត្តិសាស្ត្រមួយនៅក្នុង ភូមិក្រំាងលាវ ស្រុករលាប្អៀរព្រោះទីនោះមានចេតិយដ៍ចំនាស់មួយ ដែលសង់ឡើង តំាងពីឆ្នំា១៩២៥ ឧទ្ទិសដល់លោករ៉េស៊ីដង់ស៊ុបពែរីយ៉េដែលត្រូវសម្លាប់​ ដោយអ្នកភូមិ ក្រំាងលាវក្នុងសម័យប្រទេសបារំាងដាក់អណានិគមលើប្រទេសកម្ពុជាអំឡុង ឆ្នំា១៨៦២ ដល់ឆ្នំា១៩៥៣។ហើយលើកទី២នេះគឺធ្វើដំណើរ ទៅចូលរួមមង្គលការមិត្តរួមមហាវិទ្យា ល័យក្នុងទីរួមខេត្តតែម្តង។កាលពីពេលទៅលើកទី១​ និងលើកទី២នេះកំពង់ឆ្នំាងមិនមាន អ្វីប្រែប្រួល អភិវឌ្ឍន៍ខ្លំាងក៏ដោយក៍ខេត្តនេះជាខេត្តចំណាស់ សំបូរទៅដោយប្រវត្តិសាស្ត្រ មានធម្មជាតិស្រស់ស្អាតខៀវខ្ចី និងជាទឹកដីកំនើតមនុស្សខ្មែរ ល្បីៗជាច្រើនរូប។ជាការពិតណាស់ដែលឈ្មោះកំពង់ឆ្នំាងលេចឡើងនៅក្នុងសៀវភៅកំណត់ហេតុរបស់លោក ជីវ តាក្វាន់អំពីប្រពៃណីអ្នក ស្រុកចេនឡា រៀបរៀង ដោយលោក លី ធាមតេង។ ឃ្លាមួយនៅក្នុងសៀវភៅនេះបានសរសេរថា”…..ចូលផុតពីមាត់ពាមធ្វើដំនើរប្រមាណ កន្លះខែទៀតទើបបានទៅដល់ស្រុកមួយឈ្មោះឆេនាំ(ឆ្នាំង?)ដែលជាខេត្ដមួយ នៃប្រទេស នេះ។លុះធ្វើដំនើរពីឆេនាំតាម បណ្តោយតាមទឹកហូរទៅជើង អស់ពេល ១០ថ្ងៃទៀត…..“ដែលតាមរយះឃ្លានេះ បានបញ្ជាក់ថារាជទូតប្រទេសចិនបានធ្វើដំណើរឆ្លងកាត់ និងបាន ស្គាល់ខេត្តកំពង់ឆ្នំាងនេះតំាងតែពីឆ្នំា​ ១២៩៥ ដែលមានប្រវត្តិសាស្ត្រមុនរាជធានី ភ្នំពេញទៅទៀត។ មិនត្រឹមតែប៉ុណ្ណោះវាក៍មានរឿងព្រេង ដែលជនជាតិខ្មែរទំាងចាស់ក្មេង ចំារត់មាត់គ្រប់គ្នាគឺរឿងពុទ្ឋិសែននាងកង្រី។ តួយ៉ាងក្នុងខេត្តនោះមានរូបសំនាក់ នាងកង្រី ដេកដួលលើធរណី លើកដៃស្រែកហៅពុទ្ឋិសែន កំពុងតែផាយសេះយ៉ាងលឿន ហើយនៅត្រើយម្ខាងនៃទន្លេសាបទល់មុខរូបសំនាក់នេះ មានភ្នំមួយមួយ មាន សណ្ឋានដូចនាងកង្រីដេកស្លាប់ ដែលស្អាតមានធម្មជាតិពណ៍បៃតងគួរអោយចង់ឡើង លេងទស្សនា។ ក្រៅពីភ្នំកង្រី ក៍មានតំបន់រម្មណីយដ្ឋានធម្មជាតិមួយចំនួនទៀតដូចជា ភ្នំក្រាំងដីមាសដែលមើលឃើញពីព្រលានយន្តហោះខេត្តកំពង់ឆ្នំាង ឆ្នុកទ្រូជាភូមិបណ្តែត ទឹកលើសមុទ្រទឹកសាបដ៍ធំជាងគេបង្អស់លើតំបន់អាស៊ីអាគ្នេយ៍។ រីឯតំបន់ប្រវត្តិសាស្ត្រ វិញមានបន្ទាយលង្វែកជា ទីក្រុងបន្ទាយឬស្សីយ៉ាងក្រាសឃ្មឹកក្នុងរាជកាលព្រះបាទច័ន្ទរាជា តែត្រូវបានកាប់ឆ្ការយ៉ាងចាស់ដៃដោយសារតែចាញ់ឧបាយកលបាញ់ប្រាក់ឌួងរបស់ សៀមនិង ប្រាសាទកំពង់ព្រះក្នុងស្រុកបរិបូណ៍ជាដើម។ តំបន់ទេសចរនៅខេត្តនេះមាន ច្រើនស្អេកស្កះលើសពីការរៀបរាប់ខាងលើរបស់ខ្ញុំទៅទៀត ដែលភ័ព្ឋសំណាងរបស់ខេត្ត នេះសំបូរទៅដោយធម្មជាតិនិងវត្តអារាម ប្រាសាទដែលត្រូវបានបន្សល់ដោយបុព្វបុរស ពីជំនាន់មុន។អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនោះទៅទៀតគឺលោកម៉ា ឡៅពីកវីល្បី ល្បាញដែលបាននិពន្ឋបទចំរៀងអោយតារាចំរៀងជាច្រើនអ្នកតំាងពីសម័យសង្គមរាស្ត្រ និយមរហូតដល់សម័យសាធារណរដ្ឋខ្មែរ គឺមានកំនើតនៅក្នុងខេត្តកំពង់ឆ្នំាង។ ហើយខេត្ត នេះក៍ជាទឹកដីកំនើតរបស់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរលោកកេងវ៉ាន់ សាក់ផងដែរ។ គ្រាន់ តែឮពីកំពង់ឆ្នំាងភ្លាម គ្មាននរណាម្នាក់ដែលមិននឹកភ្នក់ដល់ទីកន្លែងស្មូនរបស់របរពីដីឥដ្ឋ ដ៍ល្បីល្បាញឡើយ។ទំាងធ្វើដំណើរលើកទី១និងលើកទី២ខ្ញុំមិនបាន ថតរូបទុកចែកចាយ ប្រិយមិត្តច្រើននោះទេ ព្រោះរវល់តែគយគន់ស្រមើស្រម៉ៃថតរូបដាក់ចូលខួរក្បាលខ្លួន ឯងពេក។តែក៍មានពីរបីសន្លឹកពេលដែលថតចុះពីឡាន និងពេលដែលចេញផុតពីព្រំដែន ខេត្តកំពង់ឆ្នំាងនេះផងដែរ។

រូបភាព

រូបសំនាក់ព្រះនរាយ៍ក្នុងក្រុងកំពង់ឆ្នំាង

រូបភាព

រោងការមិត្តភ័ក្តិ, ទីក្រុងកំពង់ឆ្នំាង

រូបភាព

ព្រំប្រទល់ខេត្តកំពង់ឆ្នំាង និងខេត្តកំពង់ស្ពឺ

រូបភាព

ស្ពានស្ទឹងពន្លាក់…(ភ្លេចពាក្យចុងក្រោយ),ព្រំប្រទល់ខេត្ត

ខេត្តកំពង់ឆ្នំាងត្រូវបានលោក ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាសបង្ហើរសំនៀងជាច្រើនបទ តាមរយះការនិពន្ឋរបស់កវីម៉ា ឡៅពីដែលរៀបរាប់អំពីសម្រស់ធម្មជាតិបៃតងស្រស់ដែល ដុះតាមដងផ្លូវក្នុងស្រុកកំនើតរបស់គាត់ ខ្លះទៀតផុសចេញពីភ្នំ​ បឹងទន្លេ ព្រៃព្រឹក្សា វាលស្រែ ចម្ការ  និងរៀបរាបអំពីសម្រស់ក្រមុំអ្នកខេត្តកំពងឆ្នំាងជាប់នឹងទន្លេសាប សាច់ស ខ្ចីលើស អស់ស្រីនានា។

បទចម្រៀង ” ចំប៉ាផ្សារលើ” តាក់តែងដោយកវី ម៉ា ឡៅពី ច្រៀងដោយស៊ីន ស៊ីសាមុត

បទចម្រៀង” ស្រឯមលាក់ខ្លួន” តាក់តែងដោយ ម៉ា ឡៅពី ច្រៀងដោយស៊ីន ស៊ីសាមុត

បទចម្រៀង” ភ្នំក្រាំងដីមាស”​ តែងដោយអ្នកស្រីម៉ុក ចាន់មាលី ច្រៀងដោយស៊ីន ស៊ីសាមុត